ទំព័រដើម / កីឡា / កីឡាការិនីកីឡាទោចក្រយានកម្ពុជាឈ្នះមេដាយមាស និងប្រាក់ ២គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា

កីឡាការិនីកីឡាទោចក្រយានកម្ពុជាឈ្នះមេដាយមាស និងប្រាក់ ២គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា

កីឡាការិនីជម្រើសជាតិកម្ពុជា ហេង ស៊ីវឡាង បានឈ្នះមេដាយមាស ១គ្រឿង និងកីឡាការិនី ហេង ស៊ីវហ្គិច ឈ្នះមេដាយប្រាក់១គ្រឿងមកជូនជាតិ បន្ទាប់ពីបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាប្រណាំង ទោចក្រយាន ជ្រើសរើសជើងឯកអាស៊ី លើវិញ្ញាសា Individual Time Trail Women Master នៅប្រទេស មីយ៉ាន់ម៉ា ដោយមាន២៤ប្រទេសចូលរួម។

នៅក្នុងដំណើរមកដល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍យ៉ាង កក់ក្តៅពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម នុត សាអាន ប្រធានសហព័ន្ធកីឡាទោចក្រយាន កម្ពុជា កាលពីយប់ថ្ងៃចន្ទ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ហេង ស៊ីវឡាង បាន​ឲ្យ​ដឹង​ថា​ សម្រាប់​​ព្រឹត្តិការណ៍​ប្រ ណាំង​នេះ​​​មាន​ប្រទេស​ចូល​រួម​ចំនួន២៤​ ដោយការឈ្នះមេដាយមាសនេះគឺជារឿងលំបាក ប៉ុន្តែអ្នកស្រីនៅតែ ខិតខំអស់ពីសមត្ថភាពដើម្បី ដណ្តើមកិត្តិយសដ៏ធំធេងនេះមកជូនជាតិមាតុភូមិរបស់ខ្លួន។ ម្ចាស់មេដាយមាស រូបនេះអះអាងថា ការឈ្នះមេ ដាយមាសនេះ គឺកម្រិតសមត្ថភាពរបស់អ្នកស្រី​កើន​ឡើងល្អ​ជាង​មុន ដោយតាំង​ពី​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​ក្រោយ​ស៊ីហ្គេម​ អ្នកស្រីក៏នៅតែបន្តការហ្វឹកហាត់នៅក្នុងស្រុកយ៉ាងខ្លាំងក្លា ផងដែរ។ ការប្រកួតនេះគេបាន បែង​ចែក​វិញ្ញាសា​ទៅ​តាម​កម្រិត​ជំនាញ​ និង​អាយុ​ ​គឺ​វិញ្ញាសា​អាយុ​​ក្រោម​១៨​ឆ្នាំ​ វិញ្ញាសា​អាយុ​ក្រោម​២៣​ឆ្នាំ​ វិញ្ញាសា​ជំនាញ​ និង​វិញ្ញាសា​ជំនាញ​អាយុ​​​៣៥​ឆ្នាំ​ឡើង។ កីឡា​ការិនី​កម្ពុជា​​ទាំង​ពីរ​នាក់​​​ប្រកួត​ក្នុង​វិញ្ញាសា​ជំនាញ​អាយុ​​៣៥​ឆ្នាំ​​ចម្ងាយ​​២២​គីឡូម៉ែត្រ​។​ កីឡាការិនី​ ហេង ស៊ីវឡាង បញ្ជាក់ថា នេះ​ជា​លើក​ទី​១​សម្រាប់​អាជីព​ជិះកង់​របស់​​អ្នក​ស្រី​ដែល​បាន​ឈ្នះ​មេដាយ​​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​កម្រិតអាស៊ីបែបនេះ​។

លោក វង្ស ខាន់ពៅ អគ្គលេខាធិការ សហព័ន្ធកីឡាទោច្រយានកម្ពុជាបានឲ្យដឹងថា គណៈប្រតិភូ​កីឡា​ជិះ​កង់​កម្ពុជា​​មាន​គ្នា​​៦​នាក់​ គឺ​កីឡាករ​៣​នាក់​ កីឡា​ការិនី​២​នាក់​ និង​គ្រូ​បង្វឹក​១​នាក់​បាន​ចូល​រួម​ប្រកួត​ជិះ​កីឡា​កង់​ជើងឯកអាស៊ីនៅ​​មីយ៉ាន់ម៉ា​ ហើយជាលទ្ធផលនាពេលនេះគឺជាជោគជ័យថ្មីមួយ ដែលវិស័យកីឡាទោចក្រ យានមានការរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ ហើយការឈ្នះមេដាយ២គ្រឿងពីជើងឯកអាស៊ី ក្រោមការឧបត្ថម្ភគាំទ្រ យ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *