ទំព័រដើម / កីឡា / រៀបចំផែនការនិងទ្រឹស្ដីហាត់ហ្វឹកហ្វឺនគ្រូជម្រើសជាតិ ឆ្នាំ២០១៨

រៀបចំផែនការនិងទ្រឹស្ដីហាត់ហ្វឹកហ្វឺនគ្រូជម្រើសជាតិ ឆ្នាំ២០១៨

ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺន របស់គ្រូជម្រើសជាតិឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ ដោយបានបើកឲ្យដំណើរការកាលពីម្សិលមិញ មានសិក្ខាកាមចូលរួមចំនួន១៤១នាក់ ក្នុងនោះមានគ្រូបង្វឹក គ្រូ ជំនួយជម្រើសជាតិជនពិការចំនួន៨នាក់។

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា មានប្រសាសន៍ថា វគ្គសិក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ីលើកទី១៦ នៅទីក្រុងហ្សាកាតា ប្រ ទេសឥណ្ឌូនេស៊ី ការប្រកួតកីឡាអូឡាំពិកយុវជនលើកទី៣ នៅប្រទេសអាហ្សង់ទីន និងចូលរួមប្រកួតកីឡា ជា លក្ខណៈអន្តរជាតិនានា។ ឯកឧត្តមសូមឲ្យពង្រឹងសីលធម៌ឲ្យបានល្អ មានការប្ដេជ្ញាចិត្តឲ្យខ្ពស់ និងកុំខ្លាចគូ ប្រកួតសោះ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា សម្រាប់២០១៨នេះ អត្តពលិក ថ្នាលត្រូវប្រមូលផ្ដុំចំនួន៣០ប្រភេទកីឡា ដែលមានកីឡាករសរុប២៧២នាក់ កីឡាការិនី៩៦នាក់គ្រូបង្វឹក៧០ នាក់ និងអនុរក្សចំនួន ៣១នាក់។ កីឡាថ្នាលនេះចាប់ផ្ដើម ប្រមូលផ្ដុំតាំងពីថ្ងៃទី១កុម្ភៈមកម្ល៉េះ។ ចំពោះកីឡា ជម្រើសជាតិឈុត ធំប្រមូលផ្ដុំចំនួន៣២ប្រភេទកីឡា ដែលមានកីឡាករសរុបចំនួន២៦៤នាក់ កីឡាការិនីចំនួន ៧៥នាក់ គ្រូបង្វឹកចំនួន៧៣នាក់ និងស្ថិតក្រោមការត្រួតពិនិត្យរបស់អនុរក្សចំនួន៣៣នាក់។ សម្រាប់ឈុត ធំការហ្វឹកហាត់ចែកចេញជា៣តំនាក់កាលដែលតំណាក់កាលទី១ពីថ្ងៃទី១៦កុម្ភៈដល់ថ្ងៃទី១៥ ឧសភា។ តំណាក់ កាលទី១នេះហាត់បច្ចេកទេស៣០ភាគរយ កលល្បិច១៥ភាគរយ និងកម្លាំង៥៥ភាគរយ។ តំណាក់កាលទី​២ពី ថ្ងៃទី១៦ ឧសភាដល់​១៥​កក្កដា ដែលបច្ចេកទេស៤៥ភាគរយកលល្បិច២៥ភាគរយ និងកម្លាំង ៣០ភាគរយ។ តំណាក់កាលទី៣ពីថ្ងៃទី១៦កក្កដាដល់១៥សីហា ដែលក្នុងតំណាក់កាលនេះហ្វឹកហាត់បច្ចេកទេស ២៥ភាគរយ កម្លាំង១៥ភាគរយ និង កលល្បិច៦០ភាគរយ ។ តំណាក់កាលនីមួយៗត្រូវឆ្លងកាត់ការធ្វើតេស្តទាំងអស់៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *