ទំព័រដើម / កីឡា / សហព័ន្ធកីឡាហាប់គីដូកម្ពុជាកំណត់គោលដៅអភិវឌ្ឍ ដើម្បីសុំសិទ្ធិចូលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

សហព័ន្ធកីឡាហាប់គីដូកម្ពុជាកំណត់គោលដៅអភិវឌ្ឍ ដើម្បីសុំសិទ្ធិចូលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

លោក ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានថ្លែងថា សហព័ន្ធបានកំណត់គោលដៅ អភិវឌ្ឍតាមរយៈការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីឲ្យកាន់តែសម្បូរបែបប និងប្រកបដោយគុណ ភាព ដើម្បីធ្វើយ៉ាងណាឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាទទួលស្គាល់ បេក្ខភាពរបស់ខ្លួនសម្រេចគោលដៅធំរបស់សហព័ន្ធ ដោយដាក់បញ្ចូលប្រភេទកីឡាហាប់គីដូ ទៅក្នុងការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។

ប្រធានសហព័ន្ធរូបនេះអះអាងថា នៅក្នុងសន្និបាតលើកទី៧របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីពេលថ្មីៗនេះបានជំរុញលើកទឹកចិត្តឲ្យកីឡាហាប់គីដូរខិតខំអភិវឌ្ឍធនធានអត្តពលិក គ្រូបង្វឹក និងហេ ដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០២១ ទើប ស្ថាប័នកីឡាកំពូលមួយនេះត្រួតពិនិត្យ និងសម្រេច។ ប្រសិនបើមើល ឃើញភាពរីកចម្រើននៃហាប់គីដូកម្ពុជា និងមានការគាំទ្រពី៤ប្រទេសឡើងទៅ អូឡាំពិកកម្ពុជានឹងដាក់ហាប់ គីដូ ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបញ្ជាក់ដែរថា ហាប់គីដូមិនស្ថិត ក្នុងចំណោមកីឡា៣៤ប្រភេទ ក្នុងផែនការមេរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែសហព័ន្ធប្ដេជ្ញាចិត្តថា នឹងព្យាយាម ពង្រីកសក្ដានុពលរបស់ខ្លួន តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អ ប្រសើរ ដើម្បីទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ  និងស្ថាប័នអន្ដរជាតិ ផ្សេងៗ ឈានទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើទឹកដីខ្លួន។

សូមបញ្ជាក់ថា សហព័ន្ធហាប់គីដូកម្ពុជាបានធ្វើពិធីប្រគល់សញ្ញាបត្រដល់សិស្សគុនហាប់គីដូជាច្រើន នាក់ ក្នុងការដំឡើងខ្សែក្រវាត់កម្រិតដាន់នីមួយៗ ដែលរៀបចំនៅមជ្ឈមណ្ឌលកីឡាអង្គភាពក្រសួងមហាផ្ទៃ ក្នុង បរិវេណពហុកីឡដ្ឋានជាតិ ដោយសិស្សគុនដែលប្រឡងជាប់ គឺមានកម្រិតខ្សែក្រវាត់១ដាន់ និងកម្រិតខ្សែក្រវាត់ ២ដាន់ ហើយសហព័ន្ធក៏បានប្រគល់ជូនលិខិតថ្លែងអំណរគុណចំពោះបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កីឡាហាប់គីដូ នាពេលកន្លង៕

Leave a Reply

Your email address will not be published. Required fields are marked *