ទំព័រដើម / កីឡា / PFC Lokomotiv បំបាក់ Al Wahda ៥-០ ថ្ងៃបើកឆាកវគ្គជម្រុះ AFC Champions League ប្រចាំពូល B

PFC Lokomotiv បំបាក់ Al Wahda ៥-០ ថ្ងៃបើកឆាកវគ្គជម្រុះ AFC Champions League ប្រចាំពូល B

ក្រុមជើងឯកលីគកំពូលរបស់អ៊ូសបេគីស្ថាន Lokomotiv Tashkent បានបំបាក់ក្រុមមក​ពីអេមីរ៉ាត់អារ៉ាប់រួម Al Wahda មិនឲ្យតដៃបានជាមួយនឹងលទ្ធផល ៥-០ ថ្ងៃបើកឆាកវគ្គសន្សំ ពិន្ទុ​ក្នុងពូល B នៃពានរង្វាន់ Asian Champions League កាលពីយប់មិញ។

នៅវគ្គទី១ក្រុមម្ចាស់ផ្ទះធ្វើបានតែ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Nivaldo នៅនាទី២៥ ​ប៉ុន្តែនៅវគ្គទី២វិញ Lokomotiv Tashkent បានបង្កើនការវាយលុកយ៉ាងខ្លាំង ដោយមានឱកាស​ស៊ុតបាន៤គ្រាប់បន្ថែមទៀត ដោយកីឡាករ Ikromjon Alibaev ២គ្រាប់ម្នាក់ឯងនៅនាទី៥៣, នាទី៨៧, គ្រាប់ទី៣ជាគ្រាប់​បាល់ Own Goal របស់កីឡាករ Salem Sultan នៅនាទី៥៥ និង កីឡាករ Sardor Rashidov នាទី​៥៩។

សូមបញ្ជាក់ថា ប្រកួតទី២  Lokomotiv Tashkent នឹងត្រូវទៅផ្ទះក្រុម Zob Ahan របស់​អ៊ីរ៉ង់ ចំណែក Al Wahda ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមកាតា Al Duhail នៅសបា្តហ៍ ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *