ទំព័រដើម / ព័ត៌មានសំខាន់ៗ / រុស្ស៊ីទទួលបានជោគជ័យនៅក្នុងការសាកល្បងមីស៊ីលស្ទាក់ចាប់ជំនាន់ថ្មី

រុស្ស៊ីទទួលបានជោគជ័យនៅក្នុងការសាកល្បងមីស៊ីលស្ទាក់ចាប់ជំនាន់ថ្មី

រុស្ស៊ី៖ យោធារុស្ស៊ីទទួលបានជោគជ័យនៅក្នុងការ​សាកល្បង​ខែលការពារមីស៊ីល​ ABM ដែលអាច​ស្ទាក់ចាប់មីស៊ីល​របស់​សត្រូវបានយ៉ាងច្បាស់​នៅកន្លែងសាក​ល្បង​ក្នុ​ងប្រទេស​កាហ្សាក់ស្ថាន។​

​ការសាកល្បងខែលការពារមីស៊ីល​ជំនាន់ថ្ងៃនេះ​ត្រូវបានគេមើលឃើញថា ជា​ការ​ឆ្លើយតប​នឹង​ការ​ដំ​ឡើង​សាច់ដុំ​របស់អង្គការណាតូ​នៅក្នុង​តំបន់អឺរ៉ុ​បភាគខាង​កើត​​ ​និង​ក្នុង​តំបន់​ Baltics ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចាត់ទុកថា ជាការគំរាមកំហែង។​

​​វីដេអូផ្តល់ដោយ​​ក្រសួងការពារជាតិ​រុស្ស៊ី​ដែលបញ្ចេញ​ក្នុងពេលថ្មីៗ​បាន​បង្ហាញ​ពី​សកម្មភាព​មីស៊ីល​ត្រូវបាន​បាញ់​ចេញពី​​កន្លែង​បាញ់​បង្ហោះ​ Sary-Shagtan នៅក្នុងប្រទេស​កាហ្សាក់ស្ថាន។​

 

លោកវរ​សេនីឯក ​ Andrei Prikhodko ​ដែលជាមេបញ្ជាការរង​នៃ​កងទ័ពអាកាស​រុស្ស៊ី​បាន​លើក​ឡើងថា ​បច្ចេក​វិទ្យាបំពាក់​លើ​​មីស៊ីលស្ទាក់ចាប់ប្រភេទ​ A-135 ថ្មីនេះ​ លើសពី​បច្ចេក​វិទ្យា​បំ​ពាក់​​​លើ​​មីស៊ីល​​ក្នុង​ពេលបច្ចុប្បន្ន​ឆ្ងាយ​ណាស់។​​​

លោកបានបន្តថា ​ មីស៊ីល​​​ A-135 នេះ ​មានសមត្ថភាពអាច​ចាប់​ម៊ីស៊ី​ល​តែមួយ​គ្រាប់ក៏​បាន​ច្រើន​​​គ្រាប់​ក៏បាន ​ក្នុង​នោះរួមទាំង​មីស៊ីលបលលីស្ទីកជំនាន់ថ្មីផងដែរ។​

 

​មីស៊ីលស្ទាក់ចាប់​ថ្មីនេះ នឹងត្រូវ​បន្ថែមចូលទៅក្នុង​ប្រព័ន្ធខែលការពារមីស៊ីល​ A-135 ដែលគ្រប់គ្រងដោយ​កងទ័ពអាកាសរុស្ស៊ី​ ​ហើយនឹងត្រូវដាក់ពង្រាយ​ជុំវិញទីក្រុងមូស្គូ​ដើម្បីការពារ​ប្រជាពលរដ្ឋ​ពី​ការវាយ​ប្រហាររបស់សត្រូវ៕​

Leave a Reply

Your email address will not be published. Required fields are marked *