ទំព័រដើម / ព័ត៌មានសំខាន់ៗ / គណបក្ស ANC កំពុងកាន់អំណាចនៅអាហ្រ្វិកខាងត្បូងទុកពេល៤៨ម៉ោងឲ្យលោក Zuma ចុះចេញពីតំណែង

គណបក្ស ANC កំពុងកាន់អំណាចនៅអាហ្រ្វិកខាងត្បូងទុកពេល៤៨ម៉ោងឲ្យលោក Zuma ចុះចេញពីតំណែង

ក្រុង Pretoria៖ គណបក្ស​សមាជ​ជាតិ​ហៅកាត់ ​ANC ដែលកំពុងកាន់អំណាច​នៅអាហ្វ្រិកខាងត្បូង​ទុក​ពេល​៤៨ម៉ោង​ឲ្យ​លោក​ប្រធានាធិបតី​ ​ Jacob Zuma ចុះចេញពីតំណែង​ ក្រោយ​ ថ្នាក់ដឹកនាំកំពូលៗ​របស់​គណបក្សនេះ​បើក​កិច្ច​ប្រជុំ​អស់រាប់ម៉ោង​។​​​

ការសម្រេចទុកពេល​៤៨ម៉ោង​ឲ្យលោក ​ Jacob Zuma ចុះចេញពីតំណែងនេះ ​កើត​មានឡើង​ក្រោយ​ថ្នាក់​ដឹកនាំកំពូល​ៗ​របស់គណបក្ស​​ ANC ​បើកកិច្ចប្រជុំ​រយៈពេល​៨​ម៉ោង​​​ដែល​អូសបន្លាយ​រហូតដល់ពេលទៀបភ្លឺ​ឈានចូលព្រឹកថ្ងៃ​អង្គារ​នេះ។​

​ក្បួនរថយន្តរបស់លោក ​ Cyril Ramaphosa ប្រធានគណបក្ស​ ANC បាន​ចាក​ចេញ​ពី​​កិច្ចប្រជុំ​​សំដៅទៅកាន់អគារ​ Union Buildings នៅក្នុង​ទីក្រុង​ Pretoria ទីដែល​ការិយាល័យ​របស់លោកប្រធានាធិបតី​ Jacob Zuma ស្ថិតនៅដើម្បី​យកសេចក្តីសម្រេចនេះប្រគល់ឲ្យលោក​ប្រធានាធិបតីដោយ​ផ្តាល់ ហើយមួយម៉ោង​ក្រោយមក ​គេបានឃើញ​ក្បួន​រថយន្ត​របស់លោក​ Jacob Zuma ត្រឡប់ទៅ​សណ្ឋាគារ​ St. George Hotel កន្លែងដែល​កិច្ចប្រជុំរបស់​គណបក្ស​ ANC បានប្រព្រឹត្តឡើង។​

​ប្រសិនបើលោកប្រធានាធិបតី ​​ Jacob Zuma អាយុ​៧៥​ ឆ្នាំ ​នៅតែ​មិន​ព្រមចុះ​ចេញ​ពី​តំ​ណែង​ ​លោកនឹងប្រឈម​ការ​បោះឆ្នោត​​ផ្តល់​ទំនុកចិត្ត​នៅក្នុងសភា​​ ដែល​គេព្យាករ​ថា​ លោក​អាចនឹងចាញ់។​

ប្រធានា​ធិបតី​​អាហ្វ្រិកខាងត្បូង​វ័យ​៧៥ឆ្នាំរូបនេះ ​អាចជម្នះបាន​ម្តងរួច​មក​ហើយ​កាល​ពីឆ្នាំមុន​​ចំពោះការ​អំពាវនាវ​​របស់​គណៈកម្មាធិការរៀបចំការបោះឆ្នោត​​ឲ្យលោកចុះចេញពីតំណែង​ ​ក្រោយមានការរកឃើញថា លោកមានជាប់​ពាក់ព័ន្ធ​នឹងអំពើពុករលួយ​ ប៉ុន្តែ​ក្រុមអ្នកវិភាគបានលើកឡើងថា ​ឥឡូវនេះមានសំឡេង​កាន់​តែច្រើន​ដែល​​​គាំទ្រការជំរុញ​ឲ្យ​លោកចុះ​ចេញពីតំណែង​ មិន​ដូចពេលមុនទេ។​

​ទាល់តែដល់​ពាក់កណ្តាល​ឆ្នាំ​២០១៩ ទើប​អាណត្តិ​ជាប្រធានាធិបតី​របស់លោក Jacob Zuma នឹងផុតជាផ្លូវ ហើយ​លោក​​មិនបាន​លើកឡើង​ជាសាធារណៈ​​ថា តើ​លោកនឹងចុះ​ចេញ​ឬយ៉ាងណានោះទេ។​

​គណៈរដ្ឋមន្ត្រីទាំំងមូល​របស់លោកប្រធានាធិបតី ​ Jacob Zuma ក៏នឹងត្រូវ​លាឈប់ពី​តំណែងដែរ​ ​ប្រសិន​បើកា​រ​បោះឆ្នោត​ផ្តល់ទំនុកចិត្ត​ដែលនឹងធ្វើឡើង​នៅថ្ងៃទី​២២​ខាងមុខនេះទទូលបរាជ័យនោះ។​​ ​

​ចាប់តាំងពីក្លាយជាប្រធានាធិបតី​នៅក្នុងឆ្នាំ​២០០៩មក ​លោក ​ Jacob Zuma បានញ៉ាំ​ញី​ទៅ​ដោយរឿង​អាស្រូវជាប់​រហូត ​ហើយ​ឥឡូវកំពុង​តតាំង​បទចោទ​ប្រព្រឹត្ត​អំ​ពើពុក​រលួយចំនួន​៧៨៣ករណី ​ជុំវិញ​​កិច្ចព្រមព្រៀងទិញអាវុធ​ក្នុង​ទំហំ​ទឹក​ប្រាក់​២,៥ លានដុល្លារ​ ដែលរៀបចាំឡើង​អំឡុងចុងទសវត្សរិ៍​ទី​៩០ ​ពេល​លោក​ធ្វើជា​អនុប្រធានាធិបតី៕​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *