ទំព័រដើម / ព័ត៌មានសំខាន់ៗ / អង្គាសីល ផ្កាស្បៃរឿង មុនថ្ងៃចូលឆ្នាំចិន

អង្គាសីល ផ្កាស្បៃរឿង មុនថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖  នាព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ការតាំងលក់ដើមផ្កាអង្គាសីល៍ ផ្កាស្បៃរឿង ដើមក្រូច តាមចិញ្ចើមផ្លូវ១៦១ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមអ្នកលក់ដើមផ្កាបានរៀបរាប់អោយដឹងថា នៅក្នុងបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម បងប្អូនប្រជាពលរដ្ឋ និយមទិញដើមផ្កាអង្គាសិល៍ ផ្កាស្បៃរឿង ដើមក្រូច យកទៅតាំងលំអក្នុងគេហដ្ឋាន ដោយមានចង់អាំងប៉ាវនៅលើដើមផ្កាអង្គាសិល៍ ។

ដល់ពេលវេលាមួយឆ្នាំក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម នាថ្ងៃទី១៦ ១៧ ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដើមផ្កាអង្គាសិល៍ ចាប់ផ្តើមរីកស្រស់ស្អាត ដែលបង្ហាញពីការទទួលពរជ័យពីទេវតាឆ្នាំថ្មីប្រោសប្រទាន អំពីការខិតខំធ្វើការងាររកស៊ីទទួលទាន និងភាពសុភមង្គលក្នុងគ្រួសារ ។
ដោយតំលៃដើមផ្កាអង្គារ៍សិល៍មួយមែកតូច ១០ដុល្លា រីឯផ្កាស្បៃរឿងមួយផើងតំលៃចាប់ពី ៧០០០រៀល និងដើមក្រូចមួយផើងតំលៃចាប់ពី ៤០ដុល្លា ទៅ ៤៥ដុល្លា ៕

Leave a Reply

Your email address will not be published. Required fields are marked *