ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាមេរិចប្រកាសឈប់ជួយស្ថានីយ៍អាកាសអន្ដរជាតិត្រឹមឆ្នាំ២០២៥តែឆ្នាំនេះជួយ២០០០លានដុល្លារ

អាមេរិចប្រកាសឈប់ជួយស្ថានីយ៍អាកាសអន្ដរជាតិត្រឹមឆ្នាំ២០២៥តែឆ្នាំនេះជួយ២០០០លានដុល្លារ

អាមេរិច៖អាមេរិចគ្រោងចំណាយថវិកាជិត២០០០លានដុល្លារសម្រាប់អង្គការណាសាដើម្បីពង្រីកការស្រាវជ្រាវផែនដីនិងគោលដៅផ្សេងៗនទៀតតែជាមួយគ្នានេះរដ្ឋាភិបាលអាមេរិចនឹងឈប់ជួយស្ថានីយ៍អាកាសអន្ដរជាតិត្រឹមឆ្នាំ២០២៥។នេះបើតាមឯកសាររដ្ឋាភិបាលអាមេរិចបានផ្សាយនៅថ្ងៃនេះ។​

NASA logo at the Kennedy Space Center. Florida

ប្រភពបានបន្ដថា៖”ប្រធានាធិបតីត្រាំមានផែនការបញ្ចប់ការផ្ដល់ថវិកាជួយទ្រទ្រង់ស្ថានីយ៍អាកាសអន្ដរជាតិមុនឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឯកជនភាវូបនីយ៍កម្មស្ថានីយ៍មួយនេះ”។​ផែនការលោកត្រាំសម្រាប់ជួយស្ថានីយ៍នេះនិងកម្មវិធីលំហរអាកាសអង្គការណាសានេះបានធ្វើឡើងក្នុងផែនការថវិកាឆ្នាំ២០១៩។លោកត្រាំនឹងបង្កើនថវិកាការចំណាយឆ្នាំ២០១៩ ដល់ណាសាដល់៣ភាគរយ។ក្នុងនោះរដ្ឋាភិបាលអាមេរិចនឹងចំណាយ១៥០លានដុល្លារដើម្បីធ្វើការអភវិវឌ្ឍន៍ណាសាទៅឯកជនជាអ្នកកាន់កាប់។

ប្រភពបានបន្ថែមថា៖ជាមួយគ្នានេះអាមេរិចនឹងជួយណាសានឹងដំណើរដល់ត្រឹមឆ្នាំ២០២៤ដោយក្នុងនោះណាសានឹងត្រូវការឯកជនចូលវិនិយោគ។រដ្ឋាភិបាលអាមេរិចនឹងបង្កើតកម្មវិធីចំណាយ១៥០លានដុល្លារដើម្បជួយឯកជនដើម្បីកាន់កាប់ស្ថានីយ៍នេះក្នុងរយៈពេល៧ឆ្នាំខាងមុខ។​

ប្រភពបានបញ្ជក់ថា៖ក្នុងឆ្នាំ២០១៩រដ្ឋាភិបាលអាមេរិចនឹងចំណាយ១៩៦០លានដុល្លារកើន៥០ ០លានដុល្លារអាមេរិចសម្រាប់ឆ្នាំនេះបើធៀបនឹងឆ្នាំទៅមិញ។ក្នុងនោះថវិកាជាង១ពាន់លានដុល្លារនឹងចំណាយសម្រាប់ការស្រាវជ្រាវផែនដីនិងភពផ្សេងៗ៕

Leave a Reply

Your email address will not be published. Required fields are marked *