ទំព័រដើម / សេដ្ឋកិច្ច / ហាងឆេង​គ្រាប់ស្វាយចន្ទី​ស្រស់​ឆ្នាំ​នេះ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ

ហាងឆេង​គ្រាប់ស្វាយចន្ទី​ស្រស់​ឆ្នាំ​នេះ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ

ខេត្តមណ្ឌលគិរី៖ហាងឆេង​គ្រាប់ស្វាយចន្ទី​ស្រស់​ឆ្នាំ​នេះ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ប៉ុន្ដែទិន្នផលហាក់ធ្លាក់ចុះ ដោយសារតែអាកាសធាតុមិនអំណោយផល ដូច​ជា​អាកាសធាតុចុះត្រជាក់ ខ្យល់ និង​មាន​ភ្លៀង​កក់ខែ​ជាដើម​ដែល​ធ្វើ​ឲ្យ​ដំណាំ​នេះ​ហុច​ផលមិនបានច្រើនដូចឆ្នាំមុនៗ ។

អ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ដលក់ទៅឲឈ្មួញវៀតណាមម្នាក់ឈ្មោះ ម៉េង ស្រ៉ឺ អាយុ៤៦ ជាអ្នកចំណាកស្រុករស់ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពុងចាម ដែរមកប្រមូលទិញនៅពីមុខមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឲដឹងថាបច្ចុប្បន្ន​តម្លៃ​គ្រាប់ស្វាយចន្ទី​ស្រស់​មានតំលៃ៧.៨០០រៀលទៅ៨០០០រៀល ក្នុង​១​គីឡូក្រាម តំលៃមានកើនឡើងជាងឆ្នាំមុន តម្លៃត្រឹមតែ ៥.២០០​រៀល ទៅ៦២០០រៀលប៉ុណ្ណោះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *