ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រីប្រកាសថា៖ផ្លូវដែកកម្ពុជា-ថៃ ភ្ជាប់ពីបាងកក-ដល់សេរីសោភ័ណបានសាងសង់រួចហើយ

រដ្ឋមន្ដ្រីប្រកាសថា៖ផ្លូវដែកកម្ពុជា-ថៃ ភ្ជាប់ពីបាងកក-ដល់សេរីសោភ័ណបានសាងសង់រួចហើយ

ភ្នំពេញ៖នៅថ្ងៃនេះរដ្ឋមន្ដ្រីសាធារណការនិងដឹកជញ្ជូនឯកឧត្តមស៊ុនចន្ទថុលបានប្រកាសថាអោយដឹងថា៖ផ្លូវដែកកម្ពុជា-ថៃ ត្រូវបានភ្ជាប់ពីបាងកក-ដល់សេរីសោភ័ណខេត្តបន្ទាយមានជ័យបានសាងសង់រួចរាល់ជាស្ថាពរហើយនៅថ្ងៃនេះ។ ដើម្បីឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ព្រមទាំងការកកស្ទះចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ដំណើរការសាកល្បង នូវការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះនៅមុនឱកាសចូលឆ្នាំខ្មែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសបែបនះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ័ស្តុភារកម្មរបស់អង្គការEuroCham ឆ្នាំ២០១៨ក្រោមប្រធានបទ៖ “ការកំណត់ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា” នាក្រុងភ្នំពេញនៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨

វេទិកានេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាដើម្បីពិភាក្សាគ្នាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងផ្តល់អនុសាសន៍គោលនយោបាយដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការបង្កើតផែនការមេភ័ស្តុភារកម្មដែលមានលក្ខណៈប្រកួតប្រជែង។

ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញថាភ័ស្តុភារកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្តម្ភសំខាន់ៗជាច្រើន ដែលនឹងនាំកម្ពុជាពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនផងដែរដល់អ្នកចូលរួមអំពីការបញ្ចប់ ការចរចារកិច្ចព្រមព្រៀងសម្បទានផ្លូវក្រវ៉ាត់ក្រុងទី៣ដែលការសាងសង់ផ្លូវនេះនឹងចាប់ផ្តើមនៅឆ្នាំ២០១៨។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់អង្គវេទិកាអំពីស្ថានភាពនៃការសិក្សា លទ្ធភាពសម្រាប់ការសាងសង់ផ្លូវពីបាត់ដំបងទៅកោះកុងនិងខេត្តព្រះសីហនុ ការប្តេជ្ញារបស់ក្រសួងក្នុងការបញ្ចប់ការស្តារផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែតនៅក្នុងឆ្នាំនេះ ការដាក់ឱ្យដំណើរការសេវារថភ្លើងដឹកអ្នកដំណើរ (មុនចូលឆ្នាំខ្មែរ) រវាងប៉ោយប៉ែត-ស៊ីសូផុន និងរហូតដល់បាត់ដំបង ក៏ដូចជាការបើកដំណើរការសេវាផ្លូវដែកពីភ្នំពេញទៅអាកាសយានដ្ឋាន និងការអភិវឌ្ឍគំនិតផ្តួចផ្តើមសេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹក៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *