ទំព័រដើម / ការបោះឆ្នោត / គ ជ ប ៖ ខ្លួន រៀបចំការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះគឺធ្វើតាម កំណត់នៃច្បាប់ក្រោយអតីតCNRPប្រឆាំង

គ ជ ប ៖ ខ្លួន រៀបចំការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះគឺធ្វើតាម កំណត់នៃច្បាប់ក្រោយអតីតCNRPប្រឆាំង

ភ្នំពេញ៖ គ ជ ប អះអាងថា គ ជ ប រៀបចំការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះគឺ​ធ្វើ​ឡើងតាមការកំណត់នៃច្បាប់ ឲ្យរលូន ដោយស្របតាម​គោលការណ៍នៃ​លទ្ធិប្រជាធិប​តេ​យ្យ សេរី ពហុបក្ស។

គ ជ ប  បានចេញលិខិតមួយចុះថ្ងៃទី១២ ខែកុម្ភៈដោយបានបង្ហាញថា គ ជ ប រៀបចំការ​បោះ​ឆ្នោត​សម្រាប់តែគណបក្សនយោបាយណាដែលដំណើរការស្រប​តាមច្បាប់​តែប៉ុណ្ណោះ​។

គ ជ ប  បានសរសេរនៅក្នុងលិខិតដដែលនោះថា គ ជ ប ត្រូវអនុវត្តសមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ ឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាអោយការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមគោលការណ៍នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

  ការប្រកាសអំពីជំហរការងាររបស់ គ ជ បនេះ គឺ បាន ធ្វើឡើងបន្ទាប់ពីវិទ្យុ​អាស៊ីសេរីកាល​ពីថ្ងៃទី ១១ ខែកុម្ភៈបានចុះផ្សាយព័ត៌មានថា អតីតគណបក្សសង្រ្គោះជាតិ​បានចេញសេចក្តី​ថ្លែង​ការណ៍ប្រកាសមិនគាំទ្រការរៀបចំការ បោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភាខាង​មុខ​នេះទេ។

ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ លោក សម គន្ធាមី នាយក​ប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះ ឆ្នោត​ដោយសេរី និងត្រឹម​ត្រូវ​នៅកម្ពុជា ហៅកាត់ថា និកហ្វិច បានបកស្រាយថា គ ជ ប មានតួនាទី​ជាស្ថាប័នរៀបចំការ បោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភា ដែលមានការកំណត់ដោយច្បាប់។ ដោយឡែកចំពោះការ ស្រែករបស់អតីតគណបក្សសង្រ្គោះជាតិ គឺជាសិទ្ធិរបស់គេ ប៉ុន្តែគណបក្សមួយនេះ មិនបានចូលរួមបោះឆ្នោតតាមផ្លូវច្បាប់នោះទេ ដោយសារតែបក្សនេះត្រូវ បានរំលាយដោយអំណាចសាលដីកា​របស់តុលាការរួមទៅហើយ៕អត្ថបទ៖ ចាន់ សុធីវង្ស

Leave a Reply

Your email address will not be published. Required fields are marked *