ទំព័រដើម / សន្តិសុខសង្គម / មន្ដ្រីរដ្ឋាភិបាលនឹងចុះស្រាវជ្រាវទៅតាមរោងចក្រដែលមានករណីកម្មករដួលសន្លប់

មន្ដ្រីរដ្ឋាភិបាលនឹងចុះស្រាវជ្រាវទៅតាមរោងចក្រដែលមានករណីកម្មករដួលសន្លប់

ភ្នំពេញ៖ក្រុមការងារបច្ចេកទេសរបស់រដ្ឋាភិបាលនឹងចុះស្រាវជ្រាវទៅតាមរោងចក្រដែលមានករណីកម្មករដួលសន្លប់រកមូលហេតុពិតប្រាកដដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់របស់កម្មករ។

ឯ.ឧ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍​ថានាពេលឆាប់ៗនេះក្រុមការងារសិក្សាស្រាវជ្រាវទប់ស្កាត់ករណីដួលសន្លប់របស់កម្មកតាមរោងចក្រនឹងចុះស្រាវជ្រាវទៅតាមរោងចក្រសហគ្រាសនានាដែលធ្លាប់មានករណីកម្មករដួលសន្លប់ញឹកញាប់ដើម្បីរកពីមូលហេតុពិតប្រាកដដើម្បីឈានទៅលប់បំបាត់។

ការចុះស្រាវជ្រាវករណីដួលសន្លប់នៅតាមរោងចក្រនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបាន​ចេញសេចក្ទិសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីដោះស្រាយបញ្ហានេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការជាតិសុខភាពនិងសុវត្តិភាពការងារនៅព្រឹកថ្ងៃទី១៣កម្ភៈនៅទីស្តីការក្រសួង ឯ.ឧបានបន្តថាក្រុមការងារនេះមានភារកិច្ច រៀបចំកម្មវិធីអប់រំនិង​ផ្សព្វផ្សាយតាមរោងចក្រសហគ្រាសដើម្បីបង្កើនការយល់ដឹ ងចូលរួមទប់ស្កាត់​ការដួលសន្លប់និង​គ្រោះថ្នាក់ការងារនៅកន្លែង​ធ្វើការនៅតាមរោងចក្រសហគ្រាស។

លោកទន់សុភ័ណមន្ត្រីសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជារបស់អង្គការអន្តរជាតិខាងការងារបានបញ្ជាក់ថានឹងចូលរួមជាមួយក្រុមការងារនេះ ដើម្បីទប់ស្កាត់កុំឲ្យកម្មករជួបបាតុភូត​ដួលសន្លប់ជាបន្តទៀត។

តាមរបាយការណ៍របស់ក្រុមការងារទប់ស្កាត់ការដួលសន្លប់របស់ក្រសួងការងារ

បានឲ្យដឹងថានៅឆ្នាំ២០១៧មានរោងចក្រចំនួន២២បានពើបប្រទះបាតុភូតដួលសន្លប់

ដែលធ្វើកម្មករចំនួនជាង១៦០០នាក់បានរងគ្រោះ។

ជាមួយគ្នា បើគិតត្រឹមថ្ងៃទី១១កម្ភៈឆ្នាំ២០១៨នេះមានកម្មករដួល​សន្លប់ចំនួន៣៤២នាក់កើតឡើង​ទៅលើរោងចក្រចំនួន២៕

អត្ថបទ យ៉ែមសុជាតា 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *