ទំព័រដើម / សន្តិសុខសង្គម / តុលាការឃុំខ្លួនប្រពន្ធនិងបងថ្លៃលោកប្រធានមន្ទីរពេទ្យវិសាលសុខពីបទហិង្សា

តុលាការឃុំខ្លួនប្រពន្ធនិងបងថ្លៃលោកប្រធានមន្ទីរពេទ្យវិសាលសុខពីបទហិង្សា

ភ្នំពេញ ៖ប្រពន្ធលោកប្រធានពហុព្យាបាលវិសាលសុខនិងបងថ្លៃប្រុស ត្រូវបានកម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១៣កុម្ភៈ ឆ្នាំ២០១៨នេះពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស ( ដោយយកកាទឹកវាយក្បាលលោកប្រធានមន្ទីពេទ្យបណ្ដាលអោយបែកឈាម ) ។

សមត្ថកិច្ចថា៖ជនសង្ស័យដែលកងរាជអាវុធហត្ថចាប់បញ្ជូនមកតុលាការទី១.ឈ្មោះ ទូច រស្មី ហៅ​អាមុី ភេទស្រី អាយុ៣៣ឆ្នាំ ជាភរិយាលោក ជា សំអាន ប្រធានមន្ទីរពេទ្យវិសាលសុខ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១០៣៥ បុរីសេវិនវីឡា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ទី២.ឈ្មោះ ទូច សុធា ហៅតុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាបងប្រុសរបស់ឈ្មោះទូច រស្មី ។
សមត្ថកិច្ចពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារដែលឈានដល់ប្ដីដាច់ចិត្តប្ដឹងប្រពន្ធនិង​បងថ្លៃអោយកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនមកតុលាការនេះបើតាមរបាយការរបស់សម​ត្ថ​​​កិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង១៧ល្ងាចថ្ងៃទី ០៩កុម្ភៈ ឆ្នាំ២០១៨ ឈ្មោះ ទូច រស្មីបានមកដល់ផ្ទះរបស់ខ្លួនលេខ១០៣៥ បុរីសេវិនវីឡា ស្រាប់តែឃើញប្ដីរបស់ខ្លួនឈ្មោះ ជា សំអាន នៅក្នុងបន្ទប់ជាមួយស្រីក្មេងម្នាក់ដែលមិនស្គាល់ឈ្មោះ ។

សមត្ថកិច្ចអះអាងថាពេលនោះប្រពន្ធក៏សួរនាំប្ដីដែល នាំស្រីក្មេងមកស្នេហាគ្នាដល់ក្នុងផ្ទះ។ ការជជែកគ្នានោះបានឈានដល់មានការប្រតាយប្រតប់គ្នាស្រែកឡូឡាឭពេញផ្ទះក៏លឺដល់ឈ្មោះ ទូច សុធា ដែលនៅក្នុបន្ទប់ផ្សេង ។

សមត្ថកិច្ចបន្តថាពេលលឺសូរសម្លេងឈ្លោះគ្នារបស់ប្ដីប្រពន្ធនេះ ឈ្មោះ ទូច សុធា បានស្ទុះមកចាប់ដៃកុំអោយលោក ជា សំអាន វាយប្រពន្ធដោយសារតែប្រពន្ធសួរនាំរឿង​យកស្រីក្មេងមកដេកដល់ក្នុងផ្ទះ ។ ឆ្លៀតពេលឃើញបងប្រុសចាប់ដៃប្ដីជាប់ ឈ្មោះ ទូច រស្មី បានស្ទុះទៅយកកាទឹកជ័រមកវាយក្បាលប្ដីឈ្មោះ ជា សំអាន ពីរបី ប៉ូកបណ្ដាលអោយបែកឈាមហូររឹមៗ ។
សមត្ថកិច្ចលើកឡើងថាក្រោយបែកក្បាលហូរឈាមដូច្នេះ ឈ្មោះ ជា សំអាន ក៏បានប្ដឹង​មកកម្លាំងកងរាជអាវុធហត្ថអោយចុះមកឃាត់ខ្លួនប្រពន្ធនិងបងថ្លៃរួចកម្លាំង​កងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្ដង ។
ប្រភពព័តមានពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា ក្រោយពីសមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង២នាក់មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី ព្រះរាជអាជ្ញារងក៏បានធ្វើការសាកសួរនៅព្រឹកថ្ងៃទី១៣កុម្ភៈ ហើយបានសម្រេចចោទប្រកាន់ឈ្មោះ ទូច រស្មី និង ទូច សុធា ពីបទហឹង្សារដោយចេតនាមានស្ថានទំងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទ័ណ្ឌ ហើយករណីនេះក៏បញ្ជូនអោយ​ចៅក្រមស៊ើបសួរតាមនីតិវិធី។

ព័ត៍មានចុងក្រោយះលោកម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រចឃុំខ្លួនពីរនាក់បងប្អូនដែលលោកជា សំអានប្រធានមន្ទីរពេទ្យវិសាលសុខប្តឹងដាក់ពន្ធនាគារនៅល្ងាចថ្ងៃទី១៣កុម្ភៈ ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *