ទំព័រដើម / ទស្សនៈថ្មី / ពលរដ្ឋជាងម៉ឺននាក់គ្រោងជួបជុំគ្នាសុំការអន្តរាគមន៍ពីសម្តេច ហ៊ុនសែនករណីចាញ់បោកលុយក្រុមហ៊ុន អ៉ី ប៊ី ស៊ី

ពលរដ្ឋជាងម៉ឺននាក់គ្រោងជួបជុំគ្នាសុំការអន្តរាគមន៍ពីសម្តេច ហ៊ុនសែនករណីចាញ់បោកលុយក្រុមហ៊ុន អ៉ី ប៊ី ស៊ី

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋប្រមាណជា១០០០០នាក់នៅតាមបណ្តាខេត្តជាច្រើនគ្រោងឡើងទៅកាន់រាជធានីភ្នំពេញដើម្បីសុំអោយសម្តេចជួយធ្វើអន្តរាគមន៍ជុំវិញករណីក្រុមហ៊ុនអ៉ី ប៊ី ស៊ី បោកលុយម្នាក់ៗរាប់ម៉ឺនដុល្លា។

នៅក្នុងចំណោមជនរងគ្រោះស្លូតត្រង់ប្រមាណជាង៤០នាក់ដែលប្រមូលផ្តុំគ្នានៅមុខសាលាខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៣ ខែកុម្ភះនេះលោកអ៊ុំ ស រស់នៅស្រុកសំឡូត រងគ្រោះចាញ់បោកក្រុមហ៊ុនអ៉ី ប៊ី ស៊ី អស់លុយប្រមាណជិត៧ម៉ឺនដុល្លាអាមេរិកបានលើកឡើងថា ពួកគាត់ជាជនរងគ្រោះប្រមាណជាង៤០នាក់ដែលជួបប្រជុំគ្នានេះមកពីខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តសៀមរាប ដើម្បីរៀបគម្រោងជាក់លាក់មួយដោយកំណត់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ខាងមុខនេះ។

រងគ្រោះបានបញ្ជក់ពួកកាត់នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញទាំងអស់គ្នាក្នុងបំណងសុំអោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីអន្តរាគមន៍ជួយដល់ពួកគាត់ដែលចាញ់បោកក្រុមអ៉ី ប៉ី ស៊ី កាលពីអំឡុងឆ្នាំ២០១៣មក។

ចំណែកអ្នកស្រីសុខ សុគន្ធី ជាពលរដ្ឋរស់ក្នុងក្រុងបាត់ដំបងដែរបានអោយដឹងថា លោកស្រីចាញ់បោកក្រុមហ៊ុន អ៉ី ប៊ី ស៊ី (EBC)អស់ទឹកប្រាក់សរុប២០០០០ដុល្លា អាមេរិកដោយយកប្លង់ទៅបញ្ចាំនៅធនាគាដើម្បីបានលុយយកទៅដាក់ស៊ីការប្រាក់ចំនួន១០ភាគរយហើយរហូតដល់១៨ខែក្រុមហ៊ុនអោយប្រាក់ដើមវិញទាំងអស់ដោយចាំស៊ីតែការប្រាក់សុទ្ធ ប៉ុន្តែមិនដូចការសន្យាទេលោកស្រីស៊ីការប្រាក់បានត្រឹមតែ៣ខែប៉ុណ្ណោះក៍ត្រូវអាក់ខានវិញនៅខែឧសភា ឆ្នាំ២០១៥ដល់បច្ចុប្បន្ន។

តាមការគិតទុកនិងការណាត់គ្នារវាងប្រជាពលរដ្ឋរងគ្រោះប្រមាណជា៥ម៉ឺននាក់ មាន១ម៉ឺនអាចនឹងត្រូវឡើងទៅក្រុងភ្នំពេញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះទទូចអង្វរកសុំអោយសម្តេចហ៊ុន សែន ចេញមុខមកអន្តរាគមន៍ជួយដល់ប្រជានុរាស្ត្រដែលកំពុងតែដុនដាបទៅៗជំពាក់និងសងលុយធនាគាររាល់ខែ៕

Leave a Reply

Your email address will not be published. Required fields are marked *