ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក ម៉ាក្រុង គំរាមវាយប្រហារស៊ីរី ប្រសិនបើភស្តុងតាងបញ្ជាក់ថាប្រទេសនេះពិតជាបានប្រើអាវុធគីមី

លោក ម៉ាក្រុង គំរាមវាយប្រហារស៊ីរី ប្រសិនបើភស្តុងតាងបញ្ជាក់ថាប្រទេសនេះពិតជាបានប្រើអាវុធគីមី

បារាំង៖ ​ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ គំរាម​វាយ​ប្រហារ​ប្រទេសស៊ីរី ​ប្រសិន​ភស្តុ​តាងបញ្ជាក់ថា  រដ្ឋាភិបាល​របស់ប្រទេសនេះពិតជាបាន​ប្រើ​អាវុធគីមីប្រឆាំង​ជន​ស៊ីវិលមែននោះ។​

​ប្រធានាធិបតី​បារាំង​រូបនេះ​ ​បានប្រាប់អ្នកយកព័ត៌មានថា ​“​យើងនឹង​វាយប្រហារ​​កន្លែង​ដែលត្រូវបានប្រើ​​ដើម្បី​​បាញ់អាវុធគីមី ​ឬកន្លែងដែលបង្កើតអាវុធនេះតែម្តង”។​

ប៉ុន្តែ​លោក​ អេម៉ានុយអែល ម៉ាក្រុង ​បានលើកឡើងថា រហូតមកទល់ពេលនេះ ​ទីភ្នាក់ងារ​កិច្ច​​ការសម្ងាត់​បារាំង​​នៅ​មិនទាន់រកឃើញ​ភស្តុតាង​ដែលបញ្ជាក់ថា អាវុធ​គីមីត្រូវ​បាន​ប្រើប្រាស់​​​នៅក្នុងប្រទេសស៊ីរី​នៅឡើយទេ។​

​លោកបានលើកឡើង​យ៉ាងដូច្នេះ​ ​ក្រោយ​មានការសង្ស័យថា ​រដ្ឋាភិបាល​ស៊ីរីបាន​ប្រើ​អា​វុធ​ដែលមាន​សារ​ធាតុ​​ក្លូរីន​នៅក្នុងការវាយប្រហារ​ជាបន្តបន្ទាប់​ចាប់តាំង​​ពីដើម​ខែ​មករាមក​។​​​

​មាន​មនុស្ស​​​​៩នាក់​ត្រូវបានព្យាបាលជំងឺពិបាកដកដង្ហើម ​បន្ទាប់ពីគ្រាប់បែក​ដែល​​គេជឿ​ថា​មាន​សារ​ធាតុគីមី ​ត្រូវបានទម្លាក់​លើ​ក្រុងមួយ​ដែលក្រុប​បះបោរកាន់កាប់​កាលពីដើមខែនេះ។​

​គណបក្ស​ប្រឆាំង​​នៅក្នុង​ប្រទេស​ស៊ីរី​​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​របស់លោក​បាសា អាល់អាសាដ ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ទម្លាក់គ្រាប់​បែក​​ប្រភេទនេះលើ​តំបន់​ ​​ Saraqeb នៅក្នុងខេត្ត​ Idlib ភាគ​ពាយ​ព្យ​ប្រទេសស៊ីរី ប៉ុន្តែរដ្ឋាភិបាលស៊ីរី​បានបដិ​សេធយ៉ាង​ដាច់អ​ហង្ការថា ​មិន​បានប្រើអាវុធគីមីទេ ​ហើយ​ក៏មិន​ដែលមាន​គោលដៅលើជនស៊ីវិលដែរ។​

​ពេលថ្លែងនៅក្នុងទីក្រុងប៉ារីស​កាលពីម្សិលមិញ ​លោក អេម៉ានុយអែល ​ម៉ាក្រុង ​បាន​​បញ្ជាក់ម្តងទៀតថា ​រដ្ឋា​ភិបាលរបស់លោ​ក ​នឹងចាត់វិធានការភ្លាម​ ​ប្រសិនបើ​ពិត​ជាមាន​ការប្រើប្រាស់អាវុធគីមី​មែននោះ។​

​លោកបានសង្កត់ថា ​លោកនឹងធ្វើតាមអ្វីដែលលោកបាននិយាយ​ ​ហើយថា ​អ្វី​ដែលជាអាទិភាពនោះគឺ ​ការ​​ប្រយុទ្ធ​ប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម​អាយស៊ីស៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *