ទំព័រដើម / កីឡា / Chris Froome ត្រលប់មកកាន់ទីលានប្រណាំងកង់វិញ ក្រោយរកឃើញប្រើ សារធាតុហាមឃាត់កាលពីខែកញ្ញា

Chris Froome ត្រលប់មកកាន់ទីលានប្រណាំងកង់វិញ ក្រោយរកឃើញប្រើ សារធាតុហាមឃាត់កាលពីខែកញ្ញា

ម្ចាស់ជើងឯកប្រណាំងកង់ Tour de France ៤សម័យ កីឡាករ Chris Froome បាន ចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួននៅតំបន់ Mijas ទីក្រុង Malaga ប្រទេសអេស្ប៉ាញកាលពីម្សិល​មិញដើម្បីត្រៀមព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំ២០១៨នេះ។

សមាជិកក្រុម Team Sky រូបនេះនឹងចាប់ផ្តើមប្រកួតសាកល្បងនៅតំបន់ La Ruta del Sol ហើយនឹងបញ្ចប់នៅតំបន់ Barbate ទីក្រុង Cadiz នាថ្ងៃទី១៨ខាងមុខនេះ។ នេះជាការ​ចាប់ផ្តើមលើកដំបូងរបស់ Chris Froome ចាប់តាំងបរាជ័យក្នុងការធ្វើតេស្តសារធាតុហាមឃាត់ អំឡុងការប្រណាំងដំណាក់ទី១៧ La Vuelta កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងមក ក្រោយពី កីឡាករអង់គ្លេសខាងលើត្រូវបានរកឃើញថា មានកម្រិតទេ្វដងនៃសារធាតុ Salbutamol ក្នុង ទឹកនោម។

សូមបញ្ជាក់ថា Froome មិនបានចូលរួមសន្និសីទសារព័ត៌មានមុនការប្រណាំងក្នុងទី ក្រុង Malaga នៅថ្ងៃអង្គារនេះទេ តែទោះជាយ៉ាងណា ក៏មានវត្តមានកីឡាករ Mikel Landa សមាជិកក្រុម Movistar និងសមាជិកក្រុម Astana កីឡាករ Jakob Fuglesang ហើយអ្នក ទាំង២បាននិយាយទៅកាន់អ្នកសារព័ត៌មានអំពីក្តីសង្ឃឹមរបស់ពួកគេសម្រាប់រដូវកាលនេះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *