ទំព័រដើម / កីឡា / Spurs វាយបកស្មើវិញ ទោះ Juventus នាំមុខ២-០មុនក៏ដោយ

Spurs វាយបកស្មើវិញ ទោះ Juventus នាំមុខ២-០មុនក៏ដោយ

ក្លិបមាន់ខ្នាយមាស Totteham Hotspur ហាក់មានសង្ឃឹមឡើងវិញសម្រាប់ការប្រកួត​នៅជើងទី២នៃក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយរដូវកាល ២០១៧-២០១៨ ក្រោយពីស្មើ Juventus ២-២ កាលពីយប់មិញ។

សម្រាប់ជំនួបក្នុងទឹកដី ម្ចាស់ផ្ទះ Juventus សង្ឃឹងយ៉ាងខ្លាំង ព្រោះមានឱកាសបំប៉ោង​សំណាញ់ទីរហូតដល់២គ្រាប់មុន រកបានដោយ Gonzalo Higuain ទាំង​អស់​នៅ​នាទី​២​ និង​១គ្រាប់​ទៀត​ជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី៩។ យ៉ាង​ណាខ្សែប្រយុទ្ធកំពុងឡើងជើង​ខ្លាំង​ Harry Kane ញាក់​បាល់ដាច់​អ្នកចាំទីចាស់វស្សា Gianluigi Buffon ទាត់​សង​បាន​១​គ្រាប់​វិញ​នៅ​នាទី​៣៥​ ប៉ុន្តែមុន​ចប់​វគ្គ​ទី​១​ Higuain សឹង​តែ​ធ្វើ​បាន​ Hat trick ទៅ​ហើយ​តែ​សំណាង​មិន​មាន ​បែរ​ជា​ទាត់​ប៉េណាល់ទី​លើក​ទី​២ទៅ​ប៉ះរបារ​ទី​នៅនាទី៤៥បូក២។

ការប្រកួតចូលដល់វគ្គទី២ អូសបន្លាយដល់នាទី៧១ ទើបខ្សែប្រយុទ្ធដាណឺម៉ាកកីឡាករ Christian Eriksen ទាត់បាល់ Free Kick បញ្ចូលទី​យ៉ាង​ល្អ​ជួយ​ Spurs មាន​សង្ឃឹម​សម្រាប់​ជើង​ក្រោយ​នៅ​ទឹកដី​អង់គ្លេស ហើយជើងទី២ Spurs ស្វាគមន៍ Juventus វិញនៅថ្ងៃទី៨ ខែ មីនាខាងមុខ៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *