ទំព័រដើម / កីឡា / Manchester City លត់ក្រុមម្ចាស់ផ្ទះ FC Basel 4-0 ជើងទី១ Champions League

Manchester City លត់ក្រុមម្ចាស់ផ្ទះ FC Basel 4-0 ជើងទី១ Champions League

ក្រុម​មេឃ​ខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះស្វីស FC Basel ក្នុងលទ្ធផល​យ៉ាងចាស់ដៃ ៤-០ ជើងទី១វគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ UEFA Champions League កាលពីយប់មិញ។

ទោះលេងនៅក្រៅដីក៏ពិតមែន តែ Manchester City បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើ​ក្រុមម្ចាស់ផ្ទះ Basel ដោយមានឱកាសស៊ុតបញ្ចូលទីបានដល់ទៅ៣គ្រាប់ក្នុងវគ្គទី១ ហើយ គ្រាប់ទី១ដោយ IIkay Guendogan នៅនាទី១៤, គ្រាប់ទី២ខ្សែបម្រើ Bernardo Silva នាទី១៨, គ្រាប់ទី៣ដោយកីឡាករ Sergio Aguero នាទី២៣។ ចូលដល់វគ្គទី២ក្រុមលោក Pep Guardiola នៅតែសំរុកយ៉ាងខ្លាំងដដែល ជាមួយនឹងការគ្រប់គ្រងការប្រកួត៧៤ភាគរយ ឯក្រុមម្ចាស់​ផ្ទះ បានតែ២៦ភាគរយប៉ុណ្ណោះ ហើយនៅនាទី៥៣អតីតសមាជិក Borussia Dortmund កីឡាករ IIkay Guendogan បន្ថែមគ្រាប់ទី៤បានសម្រេច។

គួររំលឹកថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់លើ Basel នាពេលនេះ ធ្វើឲ្យ Manchester City ដែលជិតប្រកាសជើងឯក Premier League រដូវកាលនេះទៅហើយនោះ មានអត្រាភាគ​រយខ្ពស់បំផុតទៅវគ្គ៨ក្រុមបន្តទៀត។ ចំណែកការប្រកួតជើងទី២​ធ្វើឡើង​នៅ​កីឡដ្ឋាន Etihad Stadium ទីក្រុង Manchester ប្រទេស​អង់គ្លេសថ្ងៃទី៨ ខែមីនាខាងមុខ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *