ទំព័រដើម / បរិស្ថាន / ព្រះមហាក្សត្រនិងសម្ដេចយាយយាងជាព្រះរាជាធិបតី ពិធីត្បាញក្រម៉ាបំបែកកំណត់ត្រាពិភពលោក

ព្រះមហាក្សត្រនិងសម្ដេចយាយយាងជាព្រះរាជាធិបតី ពិធីត្បាញក្រម៉ាបំបែកកំណត់ត្រាពិភពលោក

ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ពិធីត្បាញក្រម៉ាបំបែកកំណត់ត្រាពិភពលោក ដែលមានប្រវ៉ែង ១,០០០ម៉ែត្រ (មួយពាន់ម៉ែត្រ) នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវាលព្រះមេរុ រាជធានីភ្នំពេញ។

យាង និងអញ្ជើញដង្ហែរ ព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ រួមមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះញាតិវង្សានុវង្ស ជាច្រើនរូបផងដែរ៕រូបថត៖ ព្រះបរមរាជវាំង

Leave a Reply

Your email address will not be published. Required fields are marked *