ទំព័រដើម / ទេសចរណ៏ / អភិបាលក្រុងសុំអោយអ្នកវិនិយោគទុននិងអ្នកទេសចរណ៍អង់គ្លេសមកបណ្តាក់ទុននឹងទស្សនានៅកម្ពុជា

អភិបាលក្រុងសុំអោយអ្នកវិនិយោគទុននិងអ្នកទេសចរណ៍អង់គ្លេសមកបណ្តាក់ទុននឹងទស្សនានៅកម្ពុជា

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ សុំអោយអ្នកវិនិយោគទុន និងអ្នកទេសចរណ៍ អង់គ្លេសមកបណ្តាក់ទុន នឹងទស្សនានៅកម្ពុជា ឲ្យបានច្រើន ដើម្បីចូលរួមបង្កើតនូវកំណើនសេដ្ឋកិច្ចកម្ពុជា បន្តទៅទៀត។
ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម អេតវ៉ត វ៉ាស៊ី ប្រេសិតពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ប្រចាំកម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ ២០១៨នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំអោយភាគីអង់គ្លេស ផ្សព្វផ្សាយទៅអ្នកវិនិយោគទុន និងអ្នកទេសចរណ៍ មកបណ្តាក់ទុន នឹងទស្សនានៅកម្ពុជា ឲ្យបានច្រើន ដើម្បីជួយជម្រុញកមណើនសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា “ការងារអភិវឌ្ឍន៍រីកចម្រើន របស់រាជធានីភ្នំពេញ ដោយមានហេដ្ឋារចនាសម្ព័នជាច្រើន រួមមានអគារខ្ពសៗរីកដូចផ្សិត ហើយទំហំនៃការវិនិយោគក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ”។ ភ្នំពេញជាទីក្រុងប្រមូលផ្តុំទៅដោយសេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត ដោយមាន ប្រជាពលរដ្ឋ រស់នៅ នឹងស្នាក់អាស្រ័យចំនួន៣លាន់នាក់ និងមានយានយន្តរាប់លានគ្រឿង។ ទន្ទឹមនឹងការ រីកចម្រើន រាជធានីភ្នំពេញក៏មានមួយចំនួនបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ ពិសេសលើ បញ្ហាចរាចណ៍ ដែលតម្រូវឲ្យយើងមានដំណោះស្រាយឲ្យបានល្អ។
ឯកឧត្តម អេតវ៉ត វ៉ាស៊ី ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ ប្រចាំកម្ពុជា ឡាវ និងវៀតណាម បានថ្លែងថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានជម្រុញផ្នែកសេដ្ឋកិច្ច នឹងការអភិវឌ្ឃន៍មានល្បឿនលឿន ដែលនេះជាការទាក់ទាយយ៉ាងខ្លាំងដល់អ្នកវិនិយោគបរទេស ចង់មកវិនិយោគនៅកម្ពុជា។
ឯកឧត្តម បានបន្តថា អ្វីដែលចាប់អារម្មណ៍នៅកម្ពុជាមានវិស័យដឹកជញ្ជូន និងវិស័យអប់រំ។ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននេះ ប្រទេសអង់គ្លេសមានក្រុមហ៊ុនឈ្មោះ Mabey Bridge ហើយក្រុមហ៊ុននេះបានសាងសង់ស្ពាននៅប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី រាប់ពាន់ស្ពាន។ អញ្ចឹងក្រុមហ៊ុននេះចង់មានវត្តមាននៅកម្ពុជាដែរ។ ជាជំហានដំបូង ក្រុមហ៊ុន Mabey Bridge នឹងផ្តល់ជាស្ពានគំរូមួយដល់រាជធានីភ្នំពេញមួយ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ សិក្សាពីការងារនេះ ជាមួយនឹងក្រុម ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ប្រចាំកម្ពុជា សំរាប់ការងារវិនិយោគខាងលើនេះ៕
ដោយៈ វ៉េង សំបូរ៖រូបភាពៈ សៅ ផានី

Leave a Reply

Your email address will not be published. Required fields are marked *