ទំព័រដើម / ព័ត៌មានជាតិ / រាជរដ្ឋាភិបាលកម្ពុជាបំផុសមហាជនគាំទ្រដល់មូលនិធិស៊ីក្លូកម្ពុជាក្នុងទិវានៃក្តីស្រលាញ់

រាជរដ្ឋាភិបាលកម្ពុជាបំផុសមហាជនគាំទ្រដល់មូលនិធិស៊ីក្លូកម្ពុជាក្នុងទិវានៃក្តីស្រលាញ់

ភ្នំពេញ៖ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់១៤កុម្ភៈនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​បានបំផុសមហាជនគាំទ្រដល់មូលនិធិ​ស៊ី​​ក្លូ​​​កម្ពុជាដើម្បីចូលរួមអភិរក្សស៊ីក្លូ និងឲ្យតម្លៃស្មើភាពជាមួយអ្នកធ្វើការក្នុងវិស័យផ្សេងៗ។

      ថ្លែងក្នុងកម្ម​​វិធីបញ្ជាក់សេចក្តីស្រលាញ់ដល់អ្នកធាក់ស៊ីក្លូជាង ៣០០នាក់ ព្រឹកថ្ងៃទីថ្ងៃទី១៤ខែកុម្ភៈ​​នេះ នៅ មុខសាល​មហោស្រព​កោះពេជ្រ ឯកឧត្តម ជុំ កុសល​ទីប្រឹក្សាសម្តេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រី​ បាន ជំរុញឲ្យប្រជាពលរដ្ឋគ្រប់​ស្រទាប់​វណ្ណៈចូលរួមគាំទ្រ និងប្រើប្រាស់ស៊ីក្លូ ដើម្បីផ្តល់ការ​​ងារដល់​អ្នកធ្លាក់ស៊ីក្លូ​​ដែលភាគច្រើន​​ជាមនុស្សចាស់។

ឯកឧត្តមបន្តថា ការបង្កើត​​ឲ្យមាន​ការ​​ជួបជុំសមាជិក​​អ្នកធាក់ស៊ីក្លូនេះដើម្បី​បំផុស​​ឲ្យម​ហា​​ជន ងាកមកចាប់​​អារម្មណ៍​​និងផ្តល់សេចក្តីស្រឡាញ់ចំពោះយាន្តជំនិះស៊ីក្លូ។

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុនសែន និង​ជាប្រ​ធាន​ប្រតិបត្តិ សម្ព័ន្ធយុវជន​​ស្រលាញ់​សន្តិភាពបានមានប្រសាសន៍ថា  កម្មវិធីបញ្ជាក់ពីក្តីស្រលាញ់​​ចំពោះអ្នកធាក់ស៊ីក្លូ នេះ មានរៀ​ប​​ចំកញ្ចប់អាហារ សម្ភារៈនិងថវិកាមួយចំនួន ក្នុងគោល​​ដៅបង្ហាញ​ពីការយកចិត្តទុកដាក់ និងលើកស្ទួយ មូល​និធិស៊ីក្លូ ចូលរួម​​អភិរក្ស ស៊ីក្លូកម្ពុជាឲ្យ​​មានចីរភាព​​សម្រាប់​​បម្រើដល់វិស័យបរិស្ថាននិងទេសចរណ៍។

ឯកឧត្តមបន្ថែមថា ការជួបជុំជាមួយអ្នកធាក់ស៊ីក្លូចំថ្ងៃបុណ្យនៃក្តីស្រលាញ់នេះដែរ គឺធ្វើឡើងរំលឹកឲដល់យុវវ័យ កុំយល់ច្រឡំ​អំពីអត្ថន័យ​​ថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលជាវប្បធម៌លោក​​ខាងលិច មកប្រព្រឹត្តរឿងឆ្គាំឆ្គង​​មួយ​ចំនួន​​ប្រាសចាកពីវប្បធម៌​​ប្រពៃណី​​របស់ខែ្មរយើង  អត្ថបទ៖ ចេម ហួត

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *