ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជា‑ថៃឯកភាពគ្នាកំណត់យកខែមិថុនាដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរឲ្យរួចរាល់

កម្ពុជា‑ថៃឯកភាពគ្នាកំណត់យកខែមិថុនាដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរឲ្យរួចរាល់

ភ្នំពេញ៖កម្ពុជា‑ថៃបានឯកភាពគ្នាកំណត់យក ខែមិថុនាខាងមុខនេះ ដើម្បីផ្តល់ ប័ណ្ណពលករជួនដល់ពលករខ្មែរនៅលើទឹកដីថៃឲ្យរួចរាល់ដើម្បីឲ្យពលករទាំងនោះទទួលបាននូវសិទ្ធិធ្វើការងារដោយស្របច្បាប់។

ឯ.ឧ អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បានមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជានឹងប្រើពេលជាង៤ខែទៀតដើម្បីផ្តល់នូវភាពស្របច្បាប់ជួនដល់ពលករខ្មែរដែលនៅមិនទាន់ស្របច្បាប់ប្រមាណ៣៤ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃ។

នៅក្នុងកិច្ចប្រជុំ​ការងារទ្វេភាគី​មួយរវាងឯ.ឧ អ៊ិត សំហេងជាមួយឯ.ឧ ប៉ូលជែន អាឌុល សង់ស៊ីនកែវ(​ Pol Gen. Adul sangsingkeo​) រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​នៃព្រះរាជាណាចក្រ​ថៃ​កាលពីល្លាចថ្ងៃទី១៤កម្ភៈនៅ​សណ្ឋាគារ​ភ្នំពេញ​ភាគីកម្ពុជា‑ថៃបានសម្រេច​រៀបចំកំណត់ទីតាំង បញ្ជីឈ្មោះ ពលករកម្ពុជានិងផ្ដល់ទិដ្ឋាការស្នាក់នៅ​និងទិដ្ឋាការកាងារជូន​ដល់ពលករកម្ពុជានិងរៀបចំក្រុមការងារចល័ត​និងមជ្ឈមណ្ឌល​ធ្វើឯកសារលិខិតធ្វើដំណើរនិងបណ្ណពលករដល់ពលករខ្មែរបន្ថែមទៀតក្រៅពីមជ្ឈមណ្ឌល​ដែលមានទិតាំងនៅនៅបាងកក ខេត្ត​រ៉ាកយ៉ង​និង​ខេត្តសុងខ្លាដើម្បីបង្កើនផ្តល់ភាព​ស្របច្បាប់ដល់ពលករឲ្យបានពី​១៨០០នាក់ក្នុង១ថ្ងៃដល់៤០០០នាក់​ក្នុង១ថ្ងៃ។

នៅក្នុងឱកាសចុះជួបជាមួយពលករខ្មែរនៅប្រទេសថៃ នាពេលថ្មីៗនេះ ឯ.ឧ អ៊ិត សំហេងបានណែនាំដល់ពលករខ្មែរដែលនៅមិនទាន់មានភាពស្របច្បាប់ត្រូវរួសរាន់ទៅធ្វើឯកសារស្របច្បាប់អោយបានទាន់ពេលវេលានៅតាមមជ្ឈមណ្ឌលធ្វើឯកសារលិខិតធ្វើដំណើរនិងបណ្ណពលករនិងតាមក្រុមចលត័នានាជៀសវាងការកេងប្រវ័ញ្ចយកផលប្រយោជន៍ ពិន័យ និងជាប់ទោសជាដើម។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃប្រមាណ១លាន២សែននាក់ក្នុងនោះនៅសល់ពលករប្រមាណ៣៤ម៉ឺននាក់ទៀតនៅមិនទាន់ស្របច្បាប់៕អត្ថបទ យ៉ែមសុជាតា 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *