ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញប្រកាសគ្រប់គ្រងការនាំចូលឧបករណ៍ សម្ហារៈ បច្ចេកទេស ពន្លត់អគ្គិភ័យមកកម្ពុជា

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញប្រកាសគ្រប់គ្រងការនាំចូលឧបករណ៍ សម្ហារៈ បច្ចេកទេស ពន្លត់អគ្គិភ័យមកកម្ពុជា

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញ ប្រកាសគ្រប់គ្រងការនាំចូលឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីលើក កម្ពស់​គ្រប់គ្រង និងកំណត់អំពីគុណភាព ប្រសិទ្ធភាពនៃឧបករណ៍ពន្លត់អគ្គិភ័យ។

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១២ ខែកុម្ភៈ សម្តេចក្រឡាហោម ស ខេង បានប្រគល់ភារកិច្ចអោ យអគ្គស្នងការនគរបាលជាតិមានភារកិច្ចគ្រប់គ្រងត្រួតពិនិត្យការនាំចូល ឧបករណ៍ សម្ភារ ពន្លត់អគ្គិ​ភ័យដែលចូលមកកម្ពុជា និងពិនិត្យសំណើសុំនាំចូលឧបករណ៍ សម្ភារ ពន្លត់អគ្គិ​ភ័យ របស់ក្រុមហ៊ុនឬអាជីវករ មុននឹងចេញលិខិតអនុញ្ញាត។

ក្នុងនោះអគ្គស្នងការនគរបាលជាតិ មានភារកិច្ចចុះបញ្ជីគ្រប់គ្រងគោលដៅស្តុកទុក លក់ ផលិត កែច្នៃ ឧបករណ៍ សម្ភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ជាមួយនិងការត្រួតពិនិត្យ គុណភាព ប្រសិទ្ធិភាព ឧបករណ៍ សម្ហារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យអោយបានត្រឹមត្រូវ តាមនិយមបច្ចេកទេស។

អគ្គស្នងការនគរបាលជាតិត្រូវកំណត់អំពីរូបភាព ប័ណ្ណទទួលស្គាល់គុណភាព ប្រសិទ្ធ​សម្រាប់​បិទលើ ឧបករណ៍ សម្ហារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ នៅច្រកទ្វារព្រំដែន និង ប័ណ្ណត្រួតពិនិត្យបច្ចេកទេសសម្រាប់បិទលើ ឧបករណ៍ សម្ហារ បរិក្ខារ បង្ការ និងពន្លត់អគ្គិ​ភ័យ ដែលស្តុកទុក ផលិត កែច្នៃ លក់ ឬចែកចាយតាមគោលដៅ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអោយម្ចាស់ក្រុមហ៊ុន អាជីវកម្មត្រូវជូនដំណឹងជាមុនមក នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះដើម្បីទៅធ្វើការត្រួតពិនិត្យ ឧបករណ៍ សម្ហារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យជាក់ស្តែងនៅច្រកព្រំដែន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តថា អង្គភាពនគរបាលបង្ការពន្លត់អគ្គិភ័យ ត្រូវតាមដានត្រួត​ពិនិត្យ ហាមឃាត់ ដកហូត ឬកែតម្រូវ ឧបករណ៍ សម្ហារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដែល​កំពុងស្តុក លក់ ចែកចាយ កែច្នៃ បំពាក់លើគោលដៅមិនត្រឹមត្រូវនិយមបច្ចេកទេស គ្មាន​ប័ណ្ណទទួលស្គាល់អំពីគុណភាព ប្រសិទ្ធភាព ពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕ អត្ថបទ៖ ចាន់ សុធីវង្ស 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *