ទំព័រដើម / សន្តិសុខសង្គម / ឃុំខ្លួនជីតារំលោភចៅស្រីបង្កើតដាក់ពន្ធនាគារបណ្តោះអាសន្ន

ឃុំខ្លួនជីតារំលោភចៅស្រីបង្កើតដាក់ពន្ធនាគារបណ្តោះអាសន្ន

ភ្នំពេញ ៖នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨ចៅក្រមស៊ើបសួរលោកស្រី ថ្លាង ផាណែត បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការ​ចោទ​ប្រកាន់ពីបទ រំលោភសេពសន្ថវៈ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវនៅថ្ងៃទី ១២កុម្ភៈ ឆ្នាំ២០១៨បានបញ្ជូនបុរសវ័យចំណាស់ម្នាក់មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីករណីរំលោភសេពសន្ថវៈ ចៅស្រីបង្កើត ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់នោះមានឈ្មោះ សុខ សារី អាយុ ៧៨ ឆ្នាំមុខរបរនៅផ្ទះ។ជនសង្ស័យបានសារភាពថាមូលហេតុដែលគាត់រំលោភចៅស្រីដោយសារតែស្រវឹងស្រាបាត់បង់ស្មារតី ។ជនរងគ្រោះមានអាយុ១៥ឆ្នាំនេះបើតាមការអះអាងរបស់ម្តាយជនរងគ្រោះ។

សមត្ថកិច្ចនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខ័ណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួនបុរសឈ្មោះ សុខ សារី ក្រោយធ្វើសកម្មភាពចាប់រំលោភចៅបង្កើតខ្លួន នៅចំណុចផ្ទះ ជួលស្ថិតតាមបណ្តោយផ្លូវ ១៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

ពេលកំពុងរំលោភចៅស្រីនោះស្រាប់តែម្ដាយក្មេងស្រីរងគ្រោះមកទាន់ឃើញអំពើ​នោះក៏លត់ជង្គង់សុំអង្វរឪពុកអោយបញ្ឈប់សកម្មភាពរំលោភ ។ ដោយសារទ្រាំនឹងទង្វើរបស់ឪពុករូបនេះមិនបានក៏សម្រេចដឹកដៃកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយកទៅចាត់ការតាមច្បាប់តែម្ដង ។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *