ទំព័រដើម / ព័ត៌មានជាតិ / កូរ៉េខាងត្បួងជួយកម្ពុជាជាង២២៥លានដុល្លារ

កូរ៉េខាងត្បួងជួយកម្ពុជាជាង២២៥លានដុល្លារ

ភ្នំពេញ៖ប្រទេសកូរ៉េខាងត្បួងបានរួមចំណែកផ្ដល់ជំនួយឥតសំណងដើម្បីជួយកម្ពុជាជាង២២៥លានដុល្លារគិតត្រឹមឆ្នាំ២០១៧​កន្លងមកនេះនិងក្នុងឆ្នាំ២០១៧កូរ៉េបានជួយកម្ពុជា២២លានដុល្លារ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផ្សាយកាលពីម្សិលមិញ។

ការប្រកាសនេះបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នៅទីស្ដីការក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគណៈកម្មាធិការនីតិ សម្បទានិងអភិ វឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក)ដោយសហការយ៉ាង ជិតស្និទ្ធ ជាមួយទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) បានរៀបចំ កិច្ចប្រជុំ កម្រិតបច្ចេកទេស ដើម្បីរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ពីសាធារណរដ្ឋកូរ៉េសម្រាប់ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្ដម អ៊ឹម សួរ អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និងលោក Jeong Yun-Gil ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា។

ប្រភពបានបន្ដថា៖កូយកាគឺជាដៃគូជិតស្និទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនអស់រយៈពេលជាង 20 ឆ្នាំមកហើយ។ខណៈដែលទំនាក់ទំនងមិត្តភាពនិងសេដ្ឋកិច្ចរវាងប្រទេស ទាំងពីរកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបរិមាណ​សរុបនៃជំនួយរបស់​កូយកាទៅកាន់ប្រទេសកម្ពុជាបានកើនឡើងដល់ 225 លានដុល្លារពីឆ្នាំ 1991 ដល់ឆ្នាំ 2017 ។ ទំនាក់ទំន ងនោះបានរីកចម្រើនខ្លាំងក្លានៅក្នុងឆ្នាំថ្មីៗនេះហើយនៅឆ្នាំ 2017 KOICA បានបម្រុងទុកប្រាក់ចំនួន 22 ដុល្លារអាមេរិក លានដែលធ្វើឱ្យកម្ពុជាក្លាយ ជាដៃគូអភិវ ឌ្ឍន៍ដ៏សំខាន់បំផុតទី 2 របស់កូយកានៅទូទាំងពិភពលោក។

គោលបំណងនៃកិច្ចប្រជុំនេះ គឺៈ១-បង្ហាញពីកិច្ចដំណើរការនៃការធ្វើអង្កេត (Request Survey Process and Timeframe)
២-បង្ហាញពីទម្រង់នៃសំណើគម្រោង (Project Concept Paper – PCP)ជាលទ្ធផលតំណាងក្រសួងនិងស្ថាប័នរាជរដ្ឋាភិបាលបានស្វែង យល់ពីទម្រង់នៃ សំណើគម្រោង និងបានឯកភាពផ្ញើសេចក្ដីព្រាងបឋមនៃសំណើគម្រោងមក គ.ជ.នា/ក.អ.ក អោយបានមុនថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ និងផ្ញើឯកសារសំណើគម្រោងចុងក្រោយមក គ.ជ.នា/ក.អ.ក ជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ គ.ជ.នា/ក.អ.ក បានសហការជាមួយទីភ្នាក់ងារ KOICA អនុវត្តយន្តការនៃការធ្វើអង្កេតលើសំណើគម្រោងនេះជារៀងរាល់ឆ្នាំ ដើម្បីប្រមូល និងពិនិត្យ ជ្រើសរើសសំណើគម្រោងដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់លើកស្នើសុំការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

តាមរយៈការអនុវត្តយន្តការនេះ ការប្រើប្រាស់ហិរញ្ញប្បទានរបស់កូរ៉េត្រូវបាន តម្រឹមជាមួយ អាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសា ស្រ្តអភិវឌ្ឍន៍ជាតិ។

តាមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបានអោយដឹងថា៖គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជា​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់សាធារណរដ្ឋ​កូរ៉េចំនួន ២០៨គម្រោង ក្នុង​ទុនវិនិយោគ​​​សរុបប្រមាណ ៤,៧​ប៊ី​លាន​ដុល្លារអាមេរិក។

ជាការ​កត់​សម្គាល់​ គម្រោងវិនិយោគរបស់សាធារណរដ្ឋ​កូរ៉េ មានការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំ២០១៧ អ្នក​វិនិយោគ​សាធារណរដ្ឋ​កូរ៉េបានបោះ​ទុនវិនិយោគ​​​ដល់ទៅ ២០២​លានដុល្លារអាមេរិក ច្រើន​ជាងពេលណាៗ​ទាំង​អស់​ ក្នុងរយៈពេល​ប្រាំឆ្នាំចុងក្រោយនេះ និងឈរនៅលំដាប់ទី៥ក្នុងចំណោមទុនវិនិយោគ​បរទេសមកកម្ពុជា ដែលទំហំវិនិយោគនេះ​បានបង្ហាញអំពី​ភាពកាន់តែ​ជឿជាក់ទៅលើ​បរិយាកាសវិនិយោគ​នៅ​កម្ពុជា​ពីសំណាក់​អ្នកវិនិយោគ​សាធារណរដ្ឋ​កូរ៉េ។

ក្នុងសប្ដាហ៍កន្លងមកឯកឧត្ដម Yun Kang-hyeon អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បា​នដឹកនាំ​កិច្ច​ប្រជុំ​លើកទី​២នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះកម្ពុជា-កូរ៉េ ។ក្នុងឱកាសកិច្ចប្រជុំលើកទី២នេះ ការពិភាក្សាបានផ្តោតលើការពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តការងារដែលភាគីទាំងពីរបានឯកភាពគ្នានាកិច្ចប្រជុំលើកទី១កន្លងមក និងពិភាក្សាបន្ថែមលើប្រធានបទសំខាន់ៗ រួមមាន៖ ១)​ ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ, ២)កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​កម្ពុជា-កូរ៉េ ក្នុង​ក្របខ័ណ្ឌនៃ​គោលនយោបាយ​ភាគខាងត្បូង​ថ្មី (New Southern Policy) ដែលត្រូវបាន​ប្រកាស​ដោយឯកឧត្តម​ប្រធានាធិបតី ម៉ូន ចេអ៊ីន (Moon Jae-in)កាល​ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់​ទំនងរវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ឱ្យកាន់​តែមានភាព​ជិតស្និទ​បន្ថែម​ទៀត, ៣) ពាណិជ្ជកម្ម និង​វិនិយោគ, ៤) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ៥) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពហុភាគី ក្នុង​ក្របខ័ណ្ឌ​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ/អាស៊ានបូក៣/កិច្ច​ប្រជុំកំពូល​អាស៊ីបូព៌ា, ៦) កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ, ៧) កិច្ចសហប្រតិបត្តិការស្តីពី e-government និង​ ៨) កិច្ចព្រមព្រៀងស្ដីពី​ការចៀសវាង​ការយក​ពន្ធ​ត្រួតគ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *