ទំព័រដើម / ព័ត៌មានសំខាន់ៗ / បុណ្យនៃសេចក្តីស្រលាញ់ឆ្នាំនេះ ក្នុងខេត្តបាត់ដំបងស្ទើរតែទាំងស្រុងសណ្ឋាគារនិងផ្ទះសំណាក់អស់បន្ទប់សំរាក

បុណ្យនៃសេចក្តីស្រលាញ់ឆ្នាំនេះ ក្នុងខេត្តបាត់ដំបងស្ទើរតែទាំងស្រុងសណ្ឋាគារនិងផ្ទះសំណាក់អស់បន្ទប់សំរាក

ខេត្តបាត់ដំបង៖ បុណ្យនៃសេចក្តីស្រលាញ់ឆ្នាំនេះ ក្នុងខេត្តបាត់ដំបង ហាក់មានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតាមសណ្ឋាគារនិងផ្ទះសំណាក់អស់បន្ទប់សំរាក ស្ទើរតែទាំងស្រុង។

តាមការស្រង់សម្តីពីសមត្ថកិច្ចនៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៨នេះបានអោយដឹងថា នៅថ្ងៃទី១៤ ខែកុម្ភះនេះនៅតាមបណ្តាសណ្ឋាគារនិងផ្ទះសំណាក់តូចធំដែលមានទីតាំងឋិតនៅក្នុងក្រុងបាត់ដំបងស្ទើរតែទាំងអស់បានបិទឈប់ទទួលភ្ញៀវបន្តទៀតដោយសារអស់បន្ទប់ស្នាក់អាស្រ័យ។ ប្រភពខាងលើនេះមិនទាន់ប្រាកដពីមូលហេតុជាក់លាក់នៅឡើយទេ ថាតើហេតុអ្វីបានជាបន្ទប់នៅសណ្ឋាគានិងផ្ទះសំណាក់នានាក្នុងក្រុងបាត់ដំបងពេញនិងអស់បន្ទប់។

ភ្ញៀវដែលសម្រុកចូលកក់បន្ទប់សំរាកជាមុននេះបានចាប់ផ្តើមពីព្រលឹមរហូតដល់ម៉ោងជិត១០.០០នាទីព្រឹកក៍ពេញអស់បន្ទប់តែម្តង។

លោកលាង វាសនា អភិបាលរងក្រុងបាត់ដំបងបានលើកឡើងថា បើសិនមានករណីអស់បន្ទប់សម្រាកនៅតាមសណ្ឋាគា ផ្ទះសំណាក់មែនវាមិនមែនទាក់ទងទៅនឹងថ្ងៃvalentine’s dayនោះទេ ផ្ទុយទៅវិញការពេញនិងអស់បន្ទប់សម្រាកនេះដោយសារពិធីបុណ្យនេះធ្វើឡើងស្របគ្នានិងបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមប៉ុណ្ណោះ ព្រោះខេត្តបាត់ដំបងបច្ចុប្បន្នជាខេត្តគោលដៅស្រូបយកទេសចរណ៍ចំរុះជាតិចូលមកលេងកំសាន្តច្រើន ម៉្យាងទៀតបុណ្យចូលឆ្នាំចិន វៀតណាមត្រូវសាច់ញាតិ ឬកូនចៅដែលនៅធ្វើការងារនៅឆ្ងាយត្រូវវិលត្រឡប់មកលេងផ្ទះជួបជុំឳពុកម្តាយ ជីដូនជីតាជាដើម។

លោកអភិបាលរងក្រុងបាត់ដំបងបានបន្ថែមថា វប្បធ៌មបរទេស២ឆ្នាំចុងក្រោយបេះបានជះឥទ្ធិពលយ៉ាងខ្លាំងលើស្រទាប់​យុវវ័យ តែដោយសារអាជ្ញាធរក្រុង ខេត្តបាត់ដំបតបានពង្រឹងការផ្សព្វផ្សាយលើប្រពន្ធ័ព៌តមានផ្សេងៗបានធ្វើអោយយុវវ័យមានការយល់ដឹងកាន់តែជាច្រើន ហើយបានបង្វែរខ្លឹមសារថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះធ្វើឡើងដោយសំដៅលើការដឹងគុណដល់ឳពុក ម្តាយ ជីដូនជីតា បងប្អូន មិត្តភក្ត្រ័ ឬគ្រូបាធ្យាយពិសេស៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *