ទំព័រដើម / សន្តិសុខសង្គម / ចាប់ក្រុមជល់មាន់បានម៉ូតូចំនួន២គ្រឿងនិងខ្នាយមាន់មួយចំនួន

ចាប់ក្រុមជល់មាន់បានម៉ូតូចំនួន២គ្រឿងនិងខ្នាយមាន់មួយចំនួន

ខេត្តកំពង់ចាម៖នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះបង្រ្កាបល្បែងជល់មាន់ នៅចំណុចព្រៃឬស្សី ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជាលទ្ធផលយើងបានបង្ក្រាបបាន និងដកហូតវត្ថុតាងរួមមាន ៖ ១.ម៉ូតូចំនួន២គ្រឿង -ម៉ាកហ្សូម័រអ៊ិច ពណ៌ស+ខ្មៅ ស្លាក់លេខ បាត់ដំបង 1T4452 លេខតួលេខ+ម៉ាស៊ីន 0018808. -ម៉ាកស្មាស់ ពណ៌ខ្មៅគ្មានស្លាកលេខ លេខតួ0100453 លេខម៉ាស៊ីន245630045 ។២.ប្រដាប់ដាក់ខ្នាយមាន់ ចំនួន៧ ៣.ថ្មសំលាងខ្នាយ ចំនួន០៤ ៤.ថ្នាំមាន់ចំនួន ០៣ កំប៉ុងតូច ចំណែកអ្នកលេងបានរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្ន វត្ថុតាងខាងលើ កំលាំងសមត្ថកិច្ចមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម៕អត្ថបទ៖ ម៉ែនសុវណ្ណ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *