ទំព័រដើម / សន្តិសុខសង្គម / ថ្ងៃ​ទី​២៦កុម្ភៈតុលាការ​កំពូល​គ្រោងបើកសវនាការបណ្តឹងសាទុក្ខលោក​ស្រី​ ថាក់​ ឡានី​ បរិហាកេរ្តិ៍សម្តេចនាយករដ្ឋមន្រ្តី

ថ្ងៃ​ទី​២៦កុម្ភៈតុលាការ​កំពូល​គ្រោងបើកសវនាការបណ្តឹងសាទុក្ខលោក​ស្រី​ ថាក់​ ឡានី​ បរិហាកេរ្តិ៍សម្តេចនាយករដ្ឋមន្រ្តី

ភ្នំពេញ​៖សំណុំរឿង​ក្តីលោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ បានឡើងទៅដល់តុលាការកំពូលហើយករណី​ចោទប្រកាន់​ថា​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ជា​អ្នក​សម្លាប់​បណ្ឌិត​ កែម​ ឡី​។

តាមប្រភពថាបច្ចុប្បន្ន លោក​ស្រី​ ថាក់​ ឡានី​ បានគេចខ្លួននៅក្រៅប្រទេស។​​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ នឹងបើក​សវនាការ​ជំនុំជម្រះ​លើសំណុំរឿងក្តីនេះ។

ប្រភពពីមន្ត្រី​តុលាការ​កំពូល​បានថ្លែង​ថា​លោក​ស្រី​ ថាក់​ ឡានី​ អាយុ​៦៣ឆ្នាំ​ ជាប់​ចោទ​​ពី​បទ​”បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​”ប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង​ ឃុំ​ប៉ាតាង​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ កាលពី​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨:៣០នាទី​ តាម​មាត្រា​៣០៥​ មាត្រា​៤៩៤​ និង​ មាត្រា​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​។

នាពេលកន្លងមកសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ បានសម្រេច​ដូចគ្នាគឺ​ផ្តន្ទា​ទោស​លោក​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ចំនួន​១០០រៀល​។

ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ និង​ ភាព​ស្អាតស្អំ​ក្នុង​នាម​ជា​មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​តាម​រយៈ​លោក​មេធាវី​ គី​ តិច​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​លោក​ស្រី​ ថាក់​ ឡានី​ ដោយ​សំណូមពរ​ឱ្យ​​តុលាការ​ចាត់​ការ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​តែ១០០រៀល​ប៉ុណ្ណោះ​ ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *