ទំព័រដើម / ព័ត៌មានជាតិ / មីក្រូហិរញ្ញវត្ថុហត្ថាកសិករ បង្កើនទុនដល់១៥០លានដុល្លារក្រោយធនាគារក្រុងស្រ៊ីបន្ថែមទុន៣០លានដុល្លារ

មីក្រូហិរញ្ញវត្ថុហត្ថាកសិករ បង្កើនទុនដល់១៥០លានដុល្លារក្រោយធនាគារក្រុងស្រ៊ីបន្ថែមទុន៣០លានដុល្លារ

ភ្នំពេញ ៖ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា បានទទួលដើមទុនបន្ថែម៣០លានដុល្លារ ដែលធ្វើឲ្យដើមទុនសរុបកើនឡើងរហូតដល់១៥០លានដុល្លារ។ នេះបើតាមលោកហួត អៀងតុង បានអោយដឹង។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានបញ្ជក់ថា​៖”ការបន្ថែមទុននាដើមឆ្នាំ២០១៨នេះ គឺដើម្បីបំពេញនិងសម្រេចតាមផែនការយុទ្ធសាស្រ្តថ្មី ដែលធ្វើឲ្យស្ថាប័នដ៏ធំនេះ មាន​​លទ្ធភាពកាន់តែខ្លាំងក្នុងការផ្គត់ផ្គង់ និងគាំទ្រដល់តម្រូវការរបស់អតិថិជនដែលមានសន្ទុះកើនឡើងឥតឈប់ ឈរ ហើយក៏បានបង្ហាញពីការរក្សាភាពជាស្ថាប័នហិរញ្ញវត្ថុរឹងមាំ និងនាំមុខគេនៅប្រទេសកម្ពុជាផងដែរ។មីក្រូហត្ថាកសិករ

ក្នុងសេចក្ដីប្រកាសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករនៅក្នុសប្ដាហ៍កន្លងមកលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានមានប្រសាសន៍ថា “យើងបានទទួលព័ត៌មានពីការបន្ថែមទុនថ្មីពីធនាគារក្រុងស្រ៊ីដែលជាធនាគារអាណាព្យាបាលរបស់យើង ហើយក៏ជាបង្អែកដ៏ធំរឹងមាំបំផុតសម្រាប់ហត្ថាកសិករ។

នេះជាការបន្ថែមដើមទុនលើកទីពីរមកហត្ថាកសិករដោយមើលឃើញសមិទ្ធផលជាក់​ស្តែងក្នុងឆ្នាំ២០១៧ ប្រកបដោយផ្លែផ្កា ដែលធ្វើឲ្យធានាគារអាណាព្យាបាលយើងមានការសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង” ដោយយល់ច្បាស់ពីទិសដៅអាជីវកម្មសម្រាប់ឆ្នាំ២០១៨ ធនាគារក្រុងស្រ៊ីមានភាពជឿជាក់យ៉ាងមុតមាំថា ការបន្ថែមទុនថ្មីនឹងជួយឲ្យហត្ថាកសិករកាន់តែរីកចំរើនខ្លាំងថែមទៀតទាំងផែនការរយៈពេលខ្លី និងរយៈពេលវែង។

ឆ្លើយ​តបទៅនឹងជំនួយ និងការគាំទ្រដែលមិនចេះរីងស្ងួតនេះ លោកឧកញ៉ា ហួត អៀងតុង តំណាងឲ្យថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារក្រុងស្រ៊ី ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងពេញលេញដើម្បីសម្រេចឲ្យបានតាមផែនការ និងទិសដៅដែលបានកំណត់។ លោកបន្ថែមថា “ការដែលមានមានភាគទុនិកដ៏រឹង​មាំ​ បានជួយបង្កើននូវទំនុកចិត្ត ព្រមទាំងបង្កើននូវសមត្ថភាពក្នុងការផ្តល់ និង គាំពារប្រាក់បញ្ញើ-សន្សំជូនអតិ​ថិ​ជន​អោយកាន់តែមាន ប្រសិទ្ធភាពខ្ពស់។

តាមរបាយការណ៍របស់មីក្រូហត្ថាកសិករ បានអោយដឹងថាមីក្រូហត្ថាកសិករគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ អាជីវកម្មស្នូល និងសេវាកម្មរបស់ហត្ថាកសិករ រួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សន៍ សេវាប្រមូលសាច់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។

គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៧ ហត្ថាកសិករ មានអតិថិជនប្រាក់បញ្ញើសន្សំចំនួន ២២៥,៩៦០ នាក់ ជាមួយសមតុល្យប្រាក់បញ្ញើសន្សំ សរុបប្រមាណជាង ៣៦៧លានដុល្លារ និងមានអតិថិជនឥណទានចំនួនជិត ១២៣,៦១៨នាក់ ជា​មួយ​សំពាធឥណទានសរុបចំនួនជាង ៥៧៦ លានដុល្លារ។

នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *