ទំព័រដើម / ព័ត៌មានសំខាន់ៗ / បុរសម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតសង្គ្រោះបន្ទាន់ដោយសារផឹកស្រាក្លែមសាច់ឆ្កែ 

បុរសម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតសង្គ្រោះបន្ទាន់ដោយសារផឹកស្រាក្លែមសាច់ឆ្កែ 

ខេត្តកំពតៈ បុរសម្នាក់បានស្លាប់ ចំណែកម្នាក់ទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់បន្ទាប់ពីនាំគ្នាផឹកស្រាក្លែមសាច់ឆ្កែ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់គ្រែង​​​ ឃុំកំពង់គ្រែង ស្រុកទឹកឈូ។

លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ ស៊ឹម វណ្ណា អាយុ ៦០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកម្នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះឈ្មោះ ហួត អាយុ ៥០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។​

លោកវរសេនីយ៍បានរៀបរាប់ថា កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ បុរសទាំងពីរនាក់បាននាំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែនៅតូបលក់មួយស្ថិតក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង។ មួយសន្ទុះក្រោយមកពោលគឺនៅវេលាម៉ោង៥ និង២០នាទីល្ងាច ស្រាប់តែអ្នកទាំងពីរមានអាការៈក្អួតចង្អោរក្នុងស្ថានភាពធ្ងន់ធ្ងរទើបសាច់ញាតិប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។ ជាអកុសល បុរសម្នាក់ក្នុងចំណោមនោះបានបាត់បង់ជីវិតទើបសាច់ញាតិនាំយកសាកសពត្រឡប់មកលំនៅស្ថានវិញ។ ចំណែកបុរសម្នាក់ទៀតក្រុមគ្រូពេទ្យកំពុងបន្តសង្គ្រោះបន្ទាន់៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *