ទំព័រដើម / សន្តិសុខសង្គម / កម្មករដកដំឡូងម្នាក់ស្រវឹងស្រា ចុះងួតទឹកស្រះលង់ស្លាប់

កម្មករដកដំឡូងម្នាក់ស្រវឹងស្រា ចុះងួតទឹកស្រះលង់ស្លាប់

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១២:១៤នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីបុរសម្នាក់ លង់ទឹកស្លាប់នៅចំណុចក្រោយសៃឡូលោក មុំ ម៉ៅ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភពពីសមត្ថកិច្ចប៉ុស្ត៍ឃុំស្ទឹងត្រង់ បានឱ្យដឹងថា៖ ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ផែន ទីន ហៅភ័ក្រ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅនៅស្រុកកំរៀង ខេត្តបាត់ដំបង ហើយបច្ចុប្បន្នមកស្នាក់នៅធ្វើជាកម្មករដកដំឡូង នៅចំណុចកន្លែងកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា៖ ហេតុការណ៍នេះបណ្តាលមកពីស្រវឹងស្រា រួចចុះទៅងូតទឹកក្នុងស្រះបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ហើយបច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ញ៉ឹប បូរី

Leave a Reply

Your email address will not be published. Required fields are marked *