ទំព័រដើម / ព័ត៌មានជាតិ / UNបង្កើតកម្មវិធីមួយដើម្បីផ្តល់ជំនាញសហគ្រិនភាពដល់យុវជននិងស្រ្តីវ័យក្មេងទាំងក្នុងនិងក្រៅសាលា

UNបង្កើតកម្មវិធីមួយដើម្បីផ្តល់ជំនាញសហគ្រិនភាពដល់យុវជននិងស្រ្តីវ័យក្មេងទាំងក្នុងនិងក្រៅសាលា

ភ្នំពេញ៖អង្គការសហប្រជាតិសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតកម្មវិធីរួមគ្នាមួយដើម្បីផ្តល់ជំនាញសហគ្រិនភាពដល់យុវជននិងស្រ្តីវ័យក្មេងទាំងក្នុងនិងក្រៅសាលាឲ្យចេះធ្វើអាជីវកម្មដោយខ្លួនឯងសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ឯ.ឧ អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាជំនាញដែល ត្រូវបណ្តុះបណ្តាលដល់ យុវជននិងស្ត្រីវ័យក្មេងនេះរួមមានជំនាញ សូហ្វស្គីល ជំនាញផ្នែកម៉ាកាធីង របៀបលក់ ទំនាក់ទំនងផ្ទាលើមាត់របៀបសរសេរ ដាក់ពាក្យរកការងារធ្វើនិងជំនាញធុរកិច្ចជាដើមដើម្បីឲ្យពួកគេអាចរកការងារធ្វើបានសមរម្យនិងបង្កើតការងារមួយដោយខ្លួនឯងពេលបញ្ចប់ការសិក្សា។

ថ្លែងក្នុងកិច្ចប្រជុំលើកទី១នៃក្រុមប្រឹក្សាយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ “រួមគ្នាដើម្បីមុខ របរនិងការ ងារ របស់យុវជននៅកម្ពុជា”នៅព្រឹកថ្ងៃទី១៩កម្ភៈនៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ ភ្នំពេញឯ.ឧ អ៊ិត សំហេងបានបន្តថាកម្មវិធីរួម គ្នានេះក៏បានជួយជំរុញឱ្យយុវជននិងស្រ្តីវ័យក្មេងទទួលបានឱកាសនូវការអប់រំក្នុងនិងក្រៅប្រព័ន្ធប្រកបដោយគុណភាពនិងតាម ការស្ម័គ្រចិត្តដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវ:និងបច្ចេកទេសនិងសហគ្រាសគ្រប់គ្រាន់និងអាចបញ្ជៀសហានិភ័យនៃការរំលោភបំពាន និងការរើសអើងនៅកន្លែងការងារផងដែរ។

ឯ.ឧ តូច ជឿនអគ្គនាយកយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាឆ្នាំ២០១៨នេះក្រសួងនឹងសហការជាមួយដៃគូនិង ពង្រីកកម្មវិធីសហគ្រិនភាពនេះនៅទូទាំងប្រទេសដោយខេត្តមួយជ្រើសរើសតែវិទ្យាល័យមួយនិងបណ្តុះបណ្តាលដល់យុវជននៅក្រៅសាលានៅតាមសហគមន៍បង្រៀនពួកគេឲ្យចេះពីរបៀបចាប់ផ្តើមជំនួយរកស៊ីនិងបង្កើតមុខរបបរជាលក្ខណៈខ្នាតតូចដើម្បីលើកស្ទួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀតខណៈបច្ចុប្បន្ននេះក្រសួងបានបណ្តុះបណ្តាលដល់យុវជននៅក្រៅសាលាបាន៥០០០នាក់ហើយនិងសិស្សសាលាបាន២៥០នាក់។

លោកជំទាវ  ក្លែ វ៉ាន់ ដឺ វែរ៉ែន  អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាសង្ឃឹមថាកម្មវិធីនេះជួយដោះស្រាយបញ្ហាយុវជននិងស្ត្រីវ័យក្មេងៗនៅកម្ពុជាឲ្យទទួលបានឱកាសសមរម្យមួយនៅក្នុងសង្គមក៏ដូចជាពង្រឹងពួកគេឱ្យកាន់តែមានសមត្ថភាពពេញលេញ ក្នុងការចាប់យជំនាញសហគ្រិនភាពនេះ។

គួរបញ្ជាក់ថាកម្មវិធី“រួមគ្នាដើម្បីមុខរបរនិងការងាររបស់យុវជននៅកម្ពុជា”នេះមានរយៈពេល៤ឆ្នាំដោយចំណាយថវិកាប្រមាណ៤លានដុល្លាអាមេរិក៕

អត្ថបទ យ៉ែមសុជាតា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *