ទំព័រដើម / Uncategorized / បុរសម្នាក់សង្ស័យខ្យល់គបងប្អូនឃើញដេកស្លាប់លើគ្រែម្នាក់ឯង

បុរសម្នាក់សង្ស័យខ្យល់គបងប្អូនឃើញដេកស្លាប់លើគ្រែម្នាក់ឯង

ភ្នំពេញ៖បុរសជាកម្មករសំណង់ម្នាក់ត្រូវបានបងប្អូនប្រទះឃើញដេកស្លាប់នៅលើគ្រែដេកខណះទៅដាស់អោយក្រោកទៅធ្វើការស្រាប់តែរងបាត់ទៅហើយ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២០ កុម្ភៈ២០១៨នៅផ្ទះលេខ១២ផ្លូវបេតុងភូមិត្រពាំងរាំងថ្មីសង្កាត់ឃ្មួញខណ្ឌសែនសុខ។

សពឈ្មោះ អ៊ឹម ម៉ៅ ហៅឡូយ អាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះបងភូមិត្រពាំងរាំងថ្មីសង្កាត់ឃ្មួញខណ្ឌសែនសុខ។មានស្រុកកណណើតភូមិដីក្រហមឃុំសំរោងស្រុកសំរោងខេត្តតាកែវ។

ប្រភពីស្ត្រីឈ្មោះអ៊ឹម ស៊ីណាត ត្រូវជាបងស្រីសពបានប្រាប់ថាកាលពីម៉ោង​២០និង​៣០​នាទីយប់ថ្ងៃទី១៩កុម្ភះ២០១៨មុនកើតហេតុក្រោយពីហូបបាយហើយប្អូនគាត់បានចូលសំរាកនៅលើគ្រែក្រោមផ្ទះ។

លុះដល់ម៉ោង៦និង៣០នាទីព្រឹកឡើងគាត់បានអោយប្តីទៅដាស់ប្អូនដើម្បីទៅធ្វើការស្រាប់តែពេលទៅដាស់ស្រាប់តែឃើញប្អូនស្លាប់បាត់ទៅហើយទើបបង្ករភ្ញាក់ផ្អើនិងប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ករណីខាងលើភ្លាមសមត្ថកិច្ចបានចុះដល់គោលដៅខាងលើនិងធ្វើការពិនិត្យទៅលើសាកសពក្រោយ​ពិនិត្យរួចឃើញថាបុរសខាងលើបានស្លាប់ដោយសារខ្យល់គហើយបាន​ធ្វើលិខិតប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។សុខស៊ិឌី

Leave a Reply

Your email address will not be published. Required fields are marked *