ទំព័រដើម / ព័ត៌មានជាតិ / ស្អែកព្រឹទ្ធសភានឹងអនុម័តច្បាប់មួយចំនួនបន្ទាប់ពីសភាអនុម័តមុនពេលថ្វាយព្រះមហាក្សត្រ

ស្អែកព្រឹទ្ធសភានឹងអនុម័តច្បាប់មួយចំនួនបន្ទាប់ពីសភាអនុម័តមុនពេលថ្វាយព្រះមហាក្សត្រ

ភ្នំពេញ៖នៅថ្ងៃទី២១កុម្ភៈព្រឹទ្ធសភានឹងពិនិត្យនិងអនុម័តច្បាប់ថ្មីមួយចំនួន។អគ្គលេខាធិការព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៨នេះបានឲ្យដឹង​ថាគណៈ​កម្មា​ធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យលើរបៀបវារៈមួយចំនួនរួមមានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសេចក្តីព្រមព្រៀមពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀត​ណាម​និងឡាវ។

ក្នុងនោះមានច្បាប់វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ មាត្រា​៣២នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។វិសោធនកម្មក្រមព្រហ្មទណ្ឌ។វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩មាត្រា៥៣និង១១៨ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *