ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងអប់រំគ្រោងប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ជាលើកទី៣នៅខែមីនាខាងមុខនេះ

ក្រសួងអប់រំគ្រោងប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ជាលើកទី៣នៅខែមីនាខាងមុខនេះ

ភ្នំពេញ:    ក្រសួងអប់រំគ្រោងប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ជាតិលើកទី៣ នៅខែមីនាខាងមុខនេះ ដើម្បី​បណ្ដុះគំនិតឲ្យប្រជាពលរដ្ឋខ្មែរមាន​ទម្លាប់នៃការ​អាន សំដៅជួយអភិវឌ្ឍន៍សមត្ថភាពធនធាន មនុស្ស។

          មន្រ្តីក្រសួងអប់រំបានអៈអាងថា ទិវាជាតិអំណានលើកទី៣ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមីនាខាងមុខនេះ គឺជាផ្នែកមួយដល់សំខាន់ក្នុងការបំផុសឲ្យប្រជាពលរដ្ឋខ្មែរកាន់តែស្រ លាញ់អក្សរសីស៍ និងអក្សរសាស្រ្តជាតិ ដែលជាខឿនវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា។

លោកស្រី យ៉ឹម មូរី ប្រធាននាយកដ្ឋានអប់រំទទួលបន្ទុកផ្នែកទិវាអំនានបានឲ្យដឹងថា ទិវាជាតិ អំណានឆ្នាំ២០១៨នេះបានផ្តោតសំខាន់លើការប្រកួតប្រជែងការតាក់តែងនិពន្ធ ការស្មូត កំណាព្យ និងការអាន ដើម្បីជំរុញអោយប្រជាពលរដ្ឋស្រលាញ់អក្សរសាស្រ្តខ្លួន។ ព្រឹត្តិការណ៍ នេះក៏មានការតាំងបង្ហាញសៀវភៅជាច្រើនប្រភេទ ការផ្តល់បទពិសោធន៍នៃទម្លាប់នៃការអាន រួមទំាងមានសៀវភៅជាច្រើនប្រភេទដើម្បីអោយសាធារណជនបានអាន។

លោកស្រីបានអៈអាងថា តាមរយៈការរៀបចំទិវាអំណានរយៈពេល២ឆ្នាំមកនេះឃើញថាប្រជា ពលរដ្ឋខ្មែរមានការចូលរួមច្រើនពិសេសកាន់តែមានទម្លាប់នៃការអាន ហើយការរៀបចំទិវា នេះបានជារៀងរាល់ឆ្នាំនេះនឹងបង្កើតវប្បធម៌អានដូចកាលពីអតីតកាលឡើងវិញ  ខណៈដែល  ប្រទេសកម្ពុជាធ្លាប់មានបទពិសោធន៏យ៉ាងល្អពីអតីតកាលជាប្រទេសមួយដែលមានការីកដុះដាលនៃពន្លកកវីនិពន្ធ អ្នកបោះពុម្ពផ្សព្វផ្សាយ បណ្តុំអ្នកអាន ឧស្សាហករបោះពុម្ភនិងជាទីផ្សារ​បោះពុម្ពផ្សព្វផ្សាយផងដែរ ក្នុងចន្លោះ ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៧០។

លោកហុក សុទ្ធិ ប្រធានសមា​គមបណ្ណារក្ស និងជានាយកប្រតិបត្តិអង្គការស៊ីប៉ា បានអៈអាង ថា ទិវាអំណានមានតួរនាទីសំខាន់ដែលជំរុញអោយកុមារ យុវជន និងប្រជាពលរដ្ឋខ្មែរទំាងអស់ចាប់យកទម្លាប់នៃការ​អាន​ដើម្បី​ទទួលបានឱកាសសម្រាប់ខ្លួនក៏ដូចជាសង្គមជាតិ។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏បានលើកស្ទួយស្នាដៃ អ្នកនិពន្ធសៀវភៅ គ្រឹះស្ថាន​បោះ​​ពុម្ភផ្សាយ ការបង្កើតឱកាសឲ្យសាធារណជនដែល បានចូលទស្សនាបានយល់​ពីបទពិសោធន៍នៃការអានហើយបានលើកទឹកចិត្តអោយសិស្សានុសិស្សយុវជនទំាងឡាយអោយ ចូលចិត្តនៃការសរសេរ និងបង្កើនទម្លាប់នៃការអានច្រើនចេះច្រើន គឺចេះកាន់តែ​ច្រើន​​។ យ៉ាងណាក៏ដោយលោកចង់រាជរដ្ឋាភិបាលរៀបចំទិវានេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស ដើម្បីឲ្យសិស្សនុសិស្ស និង ប្រជាពលរដ្ឋបានស្វែងយល់ពីអត្ថប្រយោជន៍​នៃទិវាអំណាននេះ។

សូមបញ្ជាក់ថា ទិវាអំណានត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយកំណត់យកថ្ងៃទី១១ ខែមីនាស្របតាមថ្ងៃកំណើតរបស់សម្តេចជួនណាត មានគោលបំណងជំរុញវប្បធម៌នៃការអាន និងលើកកម្ពស់ការប្រើប្រាស់អក្សរសាស្រ្តជាតិ៕អត្ថបទ សិរី រាជ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *