ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់ស្លាប់នៅបន្ទប់ជួលបន្សល់ទុកកូនស្រិអាយុ៣ឆ្នាំក្លាយជាក្មេងកំព្រា

បុរសម្នាក់ស្លាប់នៅបន្ទប់ជួលបន្សល់ទុកកូនស្រិអាយុ៣ឆ្នាំក្លាយជាក្មេងកំព្រា

ភ្នំពេញ៖បុរម្នាក់បានស្លាប់បាត់បងជីវិតចោលកូនឲ្យកំព្រាឪពុកប្រពន្ធក្លាយជាស្ត្រីមេម៉ាយដែលការស្លាប់នេះគ្រួសារសង្ស័យថាខ្យល់គកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨ចំណុចបន្ទប់ជួលជាន់ទី១​បន្ទប់​លេខ៣៥ក្រុម១ភូមិពោងពាយសង្កាត់ទួលសង្កែ​ទី២​ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
សពមានឈ្មោះឃឹម តារាហៅហយអាយុ៣៨ឆ្នាំជាកម្មកររបស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ស្នាក់នៅបន្ទប់កើតហេតុមានស្រុកកំណើតនៅភូមិថ្មីឃុំរកាក្រៅក្រុងដូនកែវខេត្តតាកែវ។
មានប្រពន្ធឈ្មោះពុត លឹមអុីអាយុ៣២ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅជាមួយគ្នានិងមានស្រុកកំណើតនៅភូមិពាមជីកងឃុំពាមជីកងស្រុកកងមាសខេត្តកំពង់​ចាមមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។
ប្រភពពត៌មានពីអ្នកជិតខាងឲ្យដឹងថានៅមុនពេលកើតហេតុបុរសខាងលើបន្ទាប់​ពីបើកប្រាក់ខែរួចបានជួបជុំមិត្តភ័ក្រផឹកសុីជុំគ្នាបីនាក់ហើយបុរសរងគ្រោះបានផឹកអាបេសេអស់មួយកំប៉ុងហើយក៏ត្រឡប់បន្ទប់វិញ។ដោយ៖កែវ ឈីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *