ទំព័រដើម / សន្តិសុខសង្គម / ស្លាប់ប្តីលង់ទឹកប្រពន្ធសង្គ្រោះទាន់ពេលផឹកស្រវឹងនាំគ្នាជិះទូកទៅដាក់មងលិចទូកកណ្តាលទន្លេ

ស្លាប់ប្តីលង់ទឹកប្រពន្ធសង្គ្រោះទាន់ពេលផឹកស្រវឹងនាំគ្នាជិះទូកទៅដាក់មងលិចទូកកណ្តាលទន្លេ

ភ្នំពេញ៖តាមសេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទ១ មិនា​ មានករណីប្តីប្រពន្ធពីរនាក់បានជិះទូកទៅដាក់មងក្នុងទន្លេរ ស្រាប់តែប្ដីប្រពន្ធងងិតមុខ(ស្រវឹង)បណ្តាលឲ្យលេិចទូក ហើយសង្ស័យថាប្តីប្រពន្ធពីរនាក់នោះបាន​ហែល​តោងគ្នា ប៉ុន្តែប្តីអស់កម្លាំងក៏ក៏របូតដៃរសាត់តាមទឺកបាត់ទៅ ។

សមត្ថកិច្ចបានអះអាងថាចំណែកប្រពន្ធបានរសាត់អណ្តែតដល់ក្បាលកោះ​ឫស្សី តែត្រូវបានអ្នកដាក់មងដូចគ្នាជួយសង្រ្គោះ ឲ្យបានរស់រាណមានជីវិតឡើងវិញ ។ ដល់ថ្ងៃទី​៣ វេលាម៉ោងព្រឹក បានឃើញសាកសពបុរសជាប្តីផុសឡើង នៅចំណុចកន្ទុយកោះឫស្សីភូមិកោះឈើទាលតូច ឃំុព្រះរំកិលស ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនោះ ។ សពជនរងគ្រោះប្តីមានឈ្មោះ នូ ឡូ ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិកណ្តាលឃំុព្រះរំកិលស្រុកថាឡាបរិវ៉ាត់ ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *