ទំព័រដើម / ប្លែកៗ / សំណង់អគារ Eiffel Tower នៅផ្សារទំនើបចិនបានប៉ើងនៅពេលមានខ្យល់បក់ខ្លាំង

សំណង់អគារ Eiffel Tower នៅផ្សារទំនើបចិនបានប៉ើងនៅពេលមានខ្យល់បក់ខ្លាំង

នៅប្រទេសចិនមានខ្យល់ព្យុះដ៏ខ្លាំងកើតឡើងកាលពីម្សិលមិញ បណ្ដាលឲ្យមានការខូចខាត់អគារ Eiffel Tower
សាក្សីម្នាក់នៅខាងក្រៅផ្សារទំនើបចិនមួយបានថតវីដេអូEiffel Tower​ដ៏ធំមួយត្រូវបានបក់ប៉ើងចំពេលមានកម្លាំងខ្យល់ព្យុះដ៏ខ្លាំងកើតឡើង។ វីដេអូនេះត្រូវបានថតនៅទីក្រុង Nanchang, ខេត្ត Jiangxi។
នៅក្នុងវីដេអូនេះបង្ហាញថារូបតំណាងអគារ Eiffel Towerនេះបានរអិលប៉ើងឆ្លងកាត់កន្លែងចតឡាននៅខាងក្រៅ
ផ្សារ។Eiffel Towerនេះគ្រាន់តែជារូបសំណាក់តែប៉ុណ្ណោះវាតូចជាង Eiffel Towerនៅទីក្រុងប៉ារីស។
ការិយាល័យអាកាសធាតុ Jiujiangបានចេញសេចក្តីប្រកាសអាសន្នព័ណ៌លឿងថានឹងទទួលកម្រិតនៃការព្រមានអំពីកម្លាំងខ្យល់ព្យុះទី២ដ៏ខ្លាំងបំផុត។
រីឯអាកាសយានដ្ឋានអន្តរជាតិNanchang Changbei មានចម្ងាយតិចជាង ១៦០គីឡូម៉ែត្រពីផ្សារទំនើបនោះក៏រងការបំផ្លិចបំផ្លាញដោយសារកម្លាំងខ្យល់ដ៏ខ្លាំងនេះដែរ ដោយក្រុមមន្រ្តីដែលធ្វើការនៅអាកាសយានដ្ឋាននោះបាននិយាយថា ដំបូលរបស់អាកាសយានដ្ឋានបានរហែកពើងនិងរងការខូចខាតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *