ទំព័រដើម / បរិស្ថាន / អាជ្ញាធរខេត្តកំពង់ធំសម្អាតបរិស្ថានទីក្រុងស្អាត ដើម្បីយកពានរង្វាន់ផ្ការំដួល៣ទង

អាជ្ញាធរខេត្តកំពង់ធំសម្អាតបរិស្ថានទីក្រុងស្អាត ដើម្បីយកពានរង្វាន់ផ្ការំដួល៣ទង

ខេត្តកំពង់ធំ៖អាជ្ញាធរខេត្តកំពង់ធំ បានរួមគ្នាប្តេជ្ញាយកចិត្តទុកដាក់សម្អាតបរិស្ថានទីក្រុងស្អាត ដើម្បីឈានទៅដណ្តើមយកពានរង្វាន់ផ្ការំដួល៣ទង នៅឆ្នាំ២០២១ខាងមុខនេះ ។

លោកម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានប្តេជ្ញាចិត្តរក្សាឲ្យបាននូវផ្ការំដួល២ទង និងបង្កើនល្បឿន រក្សាសំអាតជុំវិញក្រុងស្ទឹងសែន ដើម្បីឈានទៅយកពានរង្វាន់ជ័យលាភី ផ្ការំដួល៣ទង ជូនខេត្តកំពង់ធំឲ្យបាន ហើយបើចង់អោយទីក្រុងស្អាត ក្លាយជាទីក្រុងទេសចរណ៍ និងភាពរីកចំរើន សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យស្នាក់នៅបានយូរនោះ គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា គឺសំដៅលើប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ មន្រ្តីរាជការ សិស្សានុសិស្ស រួមទាំងក្រុមអាជីវករ រោងចក្រសហគ្រាស ទើបធ្វើឲ្យមានសោភ័ណ្ឌភាពបរិស្ថានល្អទីក្រុងស្អាត ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានសន្យាថា មន្ទីរទេសចរណ៏ខិតខំប្តេជ្ញារួមគ្នាយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរក្រុង ខេត្ត ដើម្បីធ្វើឲ្យបានក្នុងកិច្ចការ ទីក្រុងស្អាត និងយកពានរង្វាន់ផ្ការំដួល៣ទងឲ្យបាន ក្នុងឆ្នាំ២០២១នេះ! ខណៈដែលពិធីនេះបានប្រារព្វឡើង ជាលើកទី៦ឆ្នាំ២០១៨ នៅសួនច្បារសម្តេចហ៊ុន សែន នៅច្រាំងស្ទឹងសែននាព្រឹកថ្ងៃទី ៦ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យបញ្ឈប់ការចោលសំរាម តាមដងផ្លូវសាធារណៈ ចូលរួមវេចខ្ចប់កាកសំណល់ចោលក្នុងធុងសំរាម ចាប់ពីពេលនេះតទៅ និងអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានផ្ទះនៅតាមផ្លូវសាធារណៈ បញ្ឈប់ការដាក់តាំងសម្ភារៈ ស្លាកសញ្ញា និងការហាលខោអាវ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុងទាំងមូល គឺដើម្បីចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ដែលជាកត្តាកំណត់ចូលរួមធានាដល់ការអភិវឌ្ឍកម្ពុជា ប្រកបដោយនិរន្តរភាព និងភាពទទួលខុសត្រូវ.

ឯកឧត្តម អភិបាលខេត្តបានសំណូមពរឲ្យមានការចូលរួមយ៉ាងផុសផុល និងភាពទទួលខុសត្រូវខ្ពស់ នូវចលនា ប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីសំដៅឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ បៃតងប្រកបដោយគុណភាព និរន្តរភាព និងភាពទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ដែរសក្កិសមទៅនិងកិត្តិនាម កម្ពុជា ( ព្រះរាជាអឆ្ឆរិយ: )។

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *