ទំព័រដើម / ប្លែកៗ / ស្រ្តីរងការវាយប្រហារដោយទឹកអាស៊ីតនាំគ្នាដើរបង្ហាញម៉ូត

ស្រ្តីរងការវាយប្រហារដោយទឹកអាស៊ីតនាំគ្នាដើរបង្ហាញម៉ូត

MC: ក្រុមស្រ្តីដែលរងគ្រោះដោយសារការវាយប្រហារដោយទឹកអាស៊ីតចំនួន១១នាក់ ដើរបង្ហាញម៉ូតក្នុងផ្សារទំនើបនៅប្រទេសឥណ្ឌា។

នៅប្រទេសឥណ្ឌាមានកម្មវិធីដើរបង្ហាញម៉ូតដោយស្ត្រីរងការវាយប្រហារដោយទឹកអាស៊ីតនៅលើឆាកក្នុងផ្សារទំនើបមួយកន្លែងនៅទីក្រុង Thane ជាយទីក្រុងម៉ុមប៉ៃ ដើម្បីទិវាសិទ្ធនារីអន្តរជាតិ។ នៅក្នុងកម្មវិធីនេះចង់បង្ហាញឲ្យមនុស្សដទៃទៀតដែលធ្លាប់ទទួលការវាយប្រហារបែបនេះ កុំឲ្យបាក់ទឹកចិត្ត ឬ ឃុំខ្លួនឯងជាមួយនឹងភាពភ័យខ្លាចតទៅទៀត។  នៅក្នុងកម្មវិធីនេះមានស្រ្តីចំនួន១១នាក់ដែលធ្លាប់រងការវាយប្រហារដោយទឹកអាស៊ីតជាអ្នកដើរបង្ហាញម៉ូត ពួកគេដើរបង្ហាញម៉ូតនៅលើឆាកបានយ៉ាងល្អដោយក្លាហាន និងមានទំនុកចិត្តថែមទៀតផង។

Laxmi ជាស្រ្តីម្នាក់ដែលធ្លាប់រងការវាយប្រហារដោយទឹកអាស៊ីតតាំងពីឆ្នាំ ២០០៥ ពេលនោះនាងមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។ នាងបាននិយាយថា នាងធ្លាប់ត្រូវបានបុរសអាយុ៣២ឆ្នាំម្នាក់ជះទឹកអាស៊ីតដាក់នាង ដោយសារតែនាងបដិសេធមិនរៀបការជាមួយនឹងបុរសម្នាក់នោះ។ នាងបានចំណាយពេលជាច្រើនខែនៅក្នុងមន្ទីរពេទ្យ ហើយបានព្យាយាមផ្ដាច់ទំនាក់ទំនងពីសង្គម និងមនុស្សជុំវិញខ្លួន ប៉ុន្តែក្រោយមកនាងបានកែប្រែគំនិតរបស់នាងមកធម្មតាវិញដោយសារតែមានសាច់ញាតិរបស់នាងជាអ្នកលើកទឹកចិត្ត។ នៅទូទាំងពិភពលោកមានការវាយប្រហារដោយទឹកអាស៊ីតចំនួន ១៥០០ករណីត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំ ដោយជាង១០០០ករណីទៀតត្រូវបានគេប៉ាន់ប្រមាណថាកើតឡើងនៅប្រទេសឥណ្ឌា។

Leave a Reply

Your email address will not be published. Required fields are marked *