ទំព័រដើម / ប្លែកៗ / “រថយន្ដថ្មីប្រណាំងស៊េរីថ្មីឈ្មោះ Formula E”

“រថយន្ដថ្មីប្រណាំងស៊េរីថ្មីឈ្មោះ Formula E”

MC: ការតាំងបង្ហាញរថយន្តប្រណាំងស៊េរីទំនើប Formula E សំរាប់ឆ្នាំ ២០១៨/២០១៩។

 រថយន្ត Formula E  មួយគ្រឿងត្រូវបានគេតាំងបង្ហាញនៅឯ Geneva International Motor Show ហើយក៏ជាម៉ូដែលដំបូងនៃរថយន្តស៊េរីថ្មីសំរាប់ឆ្នាំ ២០១៨/២០១៩ នេះ។


លោក Alejandro Agar នាយកប្រតិបត្តិក្រុមហ៊ុន Formula E បានរំពឹងថារថយន្តនេះនឹងមិនមានផលប៉ះពាល់ទៅលើសង្គមទេដោយចាត់ទុកវាជា “អាវុធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ” ។​ លោកបន្តថា រថយន្តប្រណាំងនេះត្រូវបានកែច្នៃយ៉ាងល្អប្រណិត និងបន្ថែមថាមពលទ្វេដងផងដែរ។ រថយន្តជំនាន់ក្រោយៗលោកនឹងផ្លាស់ប្ដូរពីរថយន្តប្រណាំងបែបនេះទៅជារថយន្តពាក់កណ្ដាលរថយន្តប្រណាំងវិញម្ដង។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តនេះមិនទាន់ប្រាប់ពីតម្លៃពិតប្រាកដនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *