ទំព័រដើម / Uncategorized / បុរសម្នាក់យកពិសសត្វពស់ចាក់បញ្ចូលខ្លួន

បុរសម្នាក់យកពិសសត្វពស់ចាក់បញ្ចូលខ្លួន

MC: បុរសម្នាក់រស់នៅក្នុងទីក្រុងឡុងដ៏យកពិសរបស់សត្វពស់ចាក់បញ្ចូលខ្លួន ។

លោក Steve Ludwin រស់នៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេសគឺជាបុរសម្នាក់ដែលហ៊ានយកសត្វពស់មានពិសមកប្រលែងលេង ហើយលោកធ្លាប់បានយកពិសរបស់សត្វពស់មកចាក់បញ្ជូលខ្លួនរបស់គាត់ថែមទៀតផង។ នៅក្នុងវីដេអូនេះលោកបានបង្ហាញពីការប្រលែងលេងជាមួយនឹងសត្វពស់ បន្ទាប់មកលោកបានយកពស់ខៀវ១ក្បាលដែលមានពិសមកដាក់ឲ្យខាំបញ្ចេញពិស ដើម្បីយកពិសបូមចូលសារុំាងមកចាក់បញ្ចូលខ្លួនរបស់លោក។


លោក Ludwin បាននិយាយថា លោកធ្លាប់ធ្វើបែបនេះរយៈពេល៣០ឆ្នាំមកហើយ ប៉ុន្តែពិសនោះមិនបង្កឲ្យលោកមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីទេប្រសិនបើលោកប្រើប្រាស់ពិសនោះមិនលើសកំណត់ ហើយពិសនោះអាចជួយឲ្យរាងកាយរបស់លោករឹងមាំ នឹងសុំាជាមួយអាកាសធាតុត្រជាក់រយៈពេល១៥ឆ្នាំចុងក្រោយនេះ។ តែនៅថ្ងៃមួយនោះលោកធ្លាប់បានចាក់ពិសពស់ចូលខ្លួនលើសកំណត់ធ្វើឲ្យលោកមានគ្រោះថ្នាក់ជិតបាត់បង់ជីវិត។ លោកបានរំលឹកប្រាប់មនុស្សដទៃទៀតថា កុំចង់សាកល្បងធ្វើបែបនេះដូចលោកព្រោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។


ក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Copenhagen បានយកអង់ទីករ របស់លោកLudwin ទៅពិសោធន៍ដើម្បីស្រាវជ្រាវផលិតជាថ្នាំចាក់ទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារពិសពស់សាហាវ។ ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្ដើមពិសោធន៍អង់ទីកររបស់លោកតាំងពីឆ្នាំ ២០១៣ ដោយរំពឹងថានឹងបញ្ចប់ការពិសោធន៍ក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើការពិសោធន៍នេះទទួលបានជោគជ័យ វានឹងក្លាយជាវាក់សាំងប្រយុទ្ធប្រឆាំងពិសពស់របស់មនុស្សដំបូងគេនៅក្នុងពិភពលោក។

Leave a Reply

Your email address will not be published. Required fields are marked *