ទំព័រដើម / ព័ត៌មានជាតិ / ព្រឹកនេះរាជបណ្ឌិតសភាបើកវេទិកាតុមូល៖ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព្រឹកនេះរាជបណ្ឌិតសភាបើកវេទិកាតុមូល៖ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖រាជបណ្ឌិតសភានិងតំណាងគណបក្សនយោបាយបានជួបគ្នាក្នុងវេទិកាកិច្ចពិភាក្សាតុមូល ស្តីពី “ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា”នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨វេលាម៉ោង ៨:៣០ នាទីព្រឹកនៅសាលរំដួលនៃរាជបណ្ឌិត្យសភាកម្ពុជា។តំណាងគណបក្សនយោបាយដែលចូលរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា។

លោកសាម ស៊ុនឌឿន តំណាងមកពីគណបក្សប្រធាធិបតេយ្យមូលដ្ឋានបានលើកឡើងថាប្រទេសមួយមានប្រជាធិបតេយ្យគេមើលតែមួយចំណុចទេគឺថា៖”រាស្រ្តខ្លាចរដ្ឋឬរដ្ឋខ្លាចរាស្រ្ត”។លោកបានលើកឡើងថារបបលន់ នល់បានធ្វើរដ្ឋប្រហាររបបសង្គមរាស្រ្តនិយមដោយគេថារបបសម្តេចព្រះនរោត្តមសីហនុមិនប្រជាធិបតេយ្យ។តែក្រោយពីរដ្ឋប្រហារវាបានក្លាយជារបបអានាធិបតេយ្យ។

លោកថារបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)ពេលនោះការកាប់សម្លាប់បានកើតឡើងសូម្បីតែប្រធានឃុំក៍អាចសម្លាប់ប្រជារាស្រ្តដែរ។លោកថារបបប្រជាធិបតេយ្យបច្ចុប្បន្នមានការរីកចំរើនសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យយ៉ាងច្រើន។លោកបានរំលឹកថាក្នុងជំនួបរវាងលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសីទ្ធិមនុស្សកម្ពុជានិងលោកស្រីរ៉ូណា ស្មីតនិយាយមិនត្រូវគ្នាទេ។

លោកសាម ស៊ុនឌឿនបន្ថថា៖ព្រោះម្នាក់ថាកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ហើយម្នាក់ថាគ្មានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សគ្រាន់តែពីរនាក់និយាយមិនត្រូវគ្នាផង។លោកថា”យើងត្រូវរួមគ្នាបង្កើតនូវគណបក្សប្រជាធិប​តេយ្យនៅកម្ពុជា”។លោកបានលើកឡើងថាពីតួនាទីរបស់អ្នកតំណាងរាស្រ្តមាននាទីធ្វើច្បាប់និងត្រួតពិនិត្យការអនុត្តរបស់រាជរដ្ឋាភិបាលដូចជាខ្សែតីជំរុញដល់រដ្ឋាភិបាលអនុវត្តច្បាប់។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាប្រទេសកម្ពុជាមានប្រជាជន១៥ទៅ១៦លាននាក់ ហើយការគ្រប់គ្រងត្រូវផ្នែកលើគោលការបីគឺរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ(អង្គនីតិ​ប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។កាលណាមានការគ្របគ្រងនូវគោលការទាំងបីនេះបានល្អមានន័យថាមានលទ្ធិប្រជាធិប​តេយ្យ។

លោកថា”ប្រជាធិបតេយ្យនៅកម្ពុជាការសម្រេចរបស់ប្រជាពលរដ្ឋកម្ពុជាដោយគោរពលើករដ្ឋធម្មនុញ្ញ។ការបោះឆ្នោតបានធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញដោយគោរពលើរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។លោកថាការងារទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រជាជនជាលទ្ធិប្រជាធិបតេយ្យ ហើយសកម្មភាពណាមួយរបស់ប៉ូលិសឬទាហានលើប្រជាពលរដ្ឋមិនមែនជាការងារលទ្ធិប្រជាធិបតេយ្យទេគឺជាការងារបុគ្គលមិនឆ្លុះបញ្ចាំងពីរដ្ឋាភិបាលដែលបង្កើតឡើងដោយការបោះឆ្នោតស្របច្បាប់នោះទេ។

លោកសេង សុខខេងតំណាងគណបក្សសញ្ជាតិកម្ពុជាបានលើកឡើងថាបន្ទាប់ការទម្លាក់សម្តេចសីហនុនៅកម្ពុជាសង្គ្រាម​បត្រជាតិបានកើតឡើងដោយសារការប្រតួតប្រជែងរវាងលោកខាងលិច។ក្រោយកិច្ចព្រមព្រៀងក្រុងបារី១៩៩១ការបោះ​ឆ្នោត​បែបសេរិពហុបក្សបានកើតឡើងដោយការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកបានលើកឡើងថានៅឆ្នាំ១៩៩៣ការចំការបោឆ្នោតដោយអ៊ុនតាក់មិននាំនូវសន្តិភាពបញ្ចប់សង្គ្រាមនៅកម្ពុជាទេ​។សន្តិភាពត្រូវបាននាំវិញដោយយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៩៨។លោកថា៖”យើងមិនអាចនាំមកលទ្ធិប្រជាធិបតេយ្យពីបរទេសមកកម្ពុជាបានទេ”។

លោកថា៖មានគេបានអំពាវនាវមិនឲ្យអ្នកបោះឆ្នោតទៅបោះឆ្នោតនោះគេបានកំពុងតែប្រព្រឹត្តផ្ទុយពីដំណើរការលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។លោកថា”ការរំលាយគបក្សសង្គ្រោះជាតិគឺផ្នែកលើគោលការច្បាប់និងនីតិរដ្ឋនៅកម្ពុជា។មិនដូចការលើកឡើងរបស់គេថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយនោះទេ។លោកថា៖”បរទសមួយចំនួនដែលថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយនោះជាលេសមួយដែលចង់ឲ្យប្រទេសកម្ពុជាវិញទៅរកសង្គ្រាមនោះទេ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាលើកឡើងថាគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគួរផ្នែកលើគោលការណ៍ពង្រឹងការអនុវត្តច្បាប់ ពង្រឹងការលើកតម្កើងសិទ្ធិបញ្ចេញមតិ ពង្រឹងការគោរពច្បាប់ និងការពង្រឹងច្បាប់មិនមានតែអ្នកមានអំណាចនិងអ្នកក្រទេ។លោកថា៖”នីតិប្បញ្ញត នីតិប្រតិបត្តិ និងនីតិតុលាការ”។

លោកបន្តថា”អតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិគេជេរសម្តេចហ៊ុនសែនគេថាវីរៈជនគេ។នេះមិនអាចទទួលយកបានទេ។បើគេជេរថ្នាក់ដឹកនាំបែបនេះជាសិទ្ធិនិងលទ្ធិប្រជាបតេយ្យទេ”។

លោកបានលើកឡើងថា”ត្រូវសាបព្រោះលទ្ធិប្រជាធិបតរយ្យពិប្រាកដបានលុះត្រាណាពលរដ្ឋយល់ពីច្បាប់និងសិទ្ធិរបស់ពលរដ្ឋ។រដ្ឋាភិបាលមិនត្រូវបង្កើតច្បាប់ទុកក្នុងទូរ ហើយការផ្សព្វផ្សាយច្បាប់ពន្យល់ដល់ពលរដ្ឋដឹងពីច្បាប់ទើបអាចយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ។លោកថា”ពលរដ្ឋក្រីក្រីគ្មានសង្ឃឹមទេនៅពេលតតាំងផ្លូវច្បាប់នៅតុលាការ។សូមអ្នកនយោបាយបង្កើតច្បាប់សម្បីការពារពលរដ្ឋឲ្យបានច្រើន”។

លោកបណ្ឌិត សុខ ទូចបានលើកឡើងថាប្រជាធិបតេយ្យមានន័យយកប្រពលរដ្ឋជាធំ។លទ្ធិប្រជាធិបេតយ្យត្រូវបានបង្កើតឡើងនៅបុរីវាទីដែលនៅទីមានការជោគជ័យ។លទ្ធិប្រជាធិបតេយ្យមិនមែនអាមេរិកទេ។ប្រជាធិបតេយ្យនៅកម្ពុជារបបសភាអាស្រ័យលើរដ្ឋធម្មនុញ្ញ ហើយគេថាសម្តេចហ៊ុន សែនកាន់អំណាចយូរដោយសារគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា​។

លោកបានទាហានជាឧបករណ៍របស់រដ្ឋាភិបាល ការពាររដ្ឋាភិបាល គោរពបញ្ជាដាច់ខាត។នៅអាមេរិកចាប់បោះឆ្នោតបង្កើតប្រធានាធិបតេយ្យលោកចត វ៉ាស៊ិនតោន ហើយគេបង្កើតច្បាប់សម្រាប់គ្រប់គ្រងដើម្បីចងមនុស្ស។

លោកបណ្ឌិត សុខ ទូចលើកឡើងថា៖”រដ្ឋាភិបាលបច្ចុប្បន្នខ្លាចរាស្រ្តព្រោះសម្តេចហ៊ុន សែនបានថតសែហ្វីជាប្រជាជនព្រោះខ្លាចរាស្រ្តមិនបោះឆ្នោតឲ្យ”។ចំណែកប្រជាធិបតេយ្យនៅអាស៊ីវិញនៅថៃរដ្ឋប្រហារលោកស្រីយីង ឡាក់របសើលោកប្រយុទ្ធ ចាន់អ៊ូចា អាមេរិកមិនបានមាត់មួយមាត់ទេព្រោះក្រុមហ៊ុនអាមេរិកនិងជប៉ុននៅថៃរាប់ម៉ឺន៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *