ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចងកនៅលើចុងឈើ

បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចងកនៅលើចុងឈើ

ភ្នំពេញៈ​ បុរស​ម្នាក់ត្រូវ​ បានបង​ប្អូនប្រជាពលរដ្ឋ​​ដើរបាញ់​សត្វនៅ​ពេលយប់​ ប្រទះ​ឃើញ​ ចង​ ករ​ សំលាប់​ខ្លួន​ នៅលើដើមឈើ​មួយ​កណ្តាល​វាលស្រែ​ស្លាប់បាត់បាត​បង់ជីវិត កាលពីវេលាម៉ោង​១២និង​២០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៨​ នៅវាល​ស្រែ​ ក្រោម​ដើម​ អញ្ជៃ​ ក្រោយ​និង​ សាលា​សង្កាត់​ជើង​ឯក​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។
​ សពជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ គ្រាន់តែដឹងថា​ មាន​ អាយុប្រហែល​ជាង​៣០ឆ្នាំ​ ពាក់​អាវ​ដៃ​វែង​ពណ៌​ក្រហម​ ស្លាកខោ​ ខោប៊យជើងវែង​ ។
​បើតាមសម្តី​សាក្សីឈ្មោះ​ គីម​ មុន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបប​ កម្មករ​ រោងចក្រ​ ស្នាក់​ភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បានអោយដឹងថា​ មុន​ពេលដែល​ប្រទះ​ឃើញ​ សព​បុរស​ខាង​លើ​ គឺ​រូប​គាត់​មានគ្នា​២ពីរ​នាក់​ ប្អូន​ប្រុស​របស់​គាត់​ បានដើរ​បាញ់​សត្វ​ នៅ​ម្តុំ​វាល​ស្រែ​ ខាង​ក្រោយ​ សាលា​សង្កាត់​ជើង​ឯក​ ។

ខណះ​ពួកគាត់​ដើរ​មក​ដល់​ ក្រោម​ដើម​ អញ្ជៃ​ បាន​បញ្ចាំង​ពិល​ ឆ្លុះដើម្បី​រក​មើលសត្វ​ ក៍ស្រាប់​តែ​ ប្រទះ​ឃើញ​ សពបុរស​ខាងលើ​ ចង​ ករ​ និង​ខ្សែរ​លួស​ ថ្ពួក​ជាមួយ​និង​ ក្រាម៉ា​ ផុតជើង​ ពីដី​ ប្រហែល​ ១ម៉ែត្រ​កន្លះ​ ស្លាប់បាត់​ទៅហើយ​ ។
​ ប្រ​ភព​ដដែល​ បានបន្តទៀតថា​ បន្ទាប់​ពី​ប្រទះឃើញ​ សាក​សព​បែបនេះ​ ពួកគាត់​២​នាក់​ បងប្អូន​ ភ័យ​ស្លន់​ស្លោរ​ បាននាំ​រត់​យក​ព្រះ​អាយុ​ រហូត​មកដល់​ផ្ទះ​វិញ​ រួច​ហើយ​ពួក​គាត់​ក៍​បាន​ តេទូ​រសព្ទ័​ ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ ។

នៅ​ចុះ​ទៅពិនិត្យ​មើល​ កន្លែង​កើត​ហេតុ​ លុះ​សមត្ថកិច្ច​ ទៅដល់​កន្លែង​កើតហេតុ​ ក៍បាន​យក​ខ្សែ​ មកពទ្ធ័​ជុំ​វិញ​ កន្លែង​កើតហេតុ​ ដើម្បី​រងចាំ​ ព្រឹក​ឡើង​ទើប​ទាក់ទង​ទៅ​ ជំនាញ់​កោសលវិច័យ​ អោយ​ចុះ​មកពិនិត្យ​ សាក​សព​ តើថា​ ជាករណី​អ្វី​អោយ​ប្រាកដ​ ។ដោយ៖ណន រ៉ាត់

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *