ទំព័រដើម / កីឡា / អាណាចក្របៃតងគ្រងម្ចាស់ជើងឯក Tiger Street Football Festival 2018 ជាមួយប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ

អាណាចក្របៃតងគ្រងម្ចាស់ជើងឯក Tiger Street Football Festival 2018 ជាមួយប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ

ទីបំផុត, ក្រុម​​អាណាចក្រ​បៃតង​បានគ្រង​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​​ដ៏​ធំ​ប្រចាំ​ប្រទេសកម្ពុជា​ នៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 ជាមួយនឹងប្រាក់រង្វាន់ចំនួន១៥០០០ដុល្លារសហរដ្ឋអាមេរិក ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ (A)​ ដោយលទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ចំពោះ​មុខ​អតីត​​កំពូល​តារា​បាល់​ទាត់​​​លំដាប់​ពិភព​លោក​ Ryan Giggs។

កាលពីវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រក្រុម​ 3G FC បាន​ចាញ់​ ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A) ដោយ​លទ្ធផល​ ០-១ ហើយក្រុម​យុវជន​ទួល​តា​ឯក​មក​ពី​ខេត្ត​បាត់ដំបង​បាន​​ចាញ់​ក្រុម​ អាណាចក្រ​បៃតង ដោយ​លទ្ធផល ២-៣។ ចំពោះក្រុម 3G FC ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​យក​ឈ្នះក្រុម​លេខ​៤ យុវជន​ទួល​តាឯកដោយ​លទ្ធផល​ចាស់​ដៃ ៤-០។ ក្រុម​ខ្លាំង​ប្រចាំ​រាជ​ធានី​ភ្នំពេញ អាណាចក្របៃតង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ បន្ទាប់​ពី​យក​ឈ្នះស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ (A) ដោយ​លទ្ធផល​តឹង​តែង​ ២-១។ ព្រឹត្តិការ ណ៍ Tiger Street Football Festival 2018 នេះបានបញ្ចប់ដោយជោគជ័យ បន្ទាប់បានសម្រិតសម្រាំងក្រុមខ្លាំងៗ ពីតាមមណ្ឌលនានាជាបន្តបន្ទាប់ នៅទូទាំងប្រទេស។

នៅក្នុងពិធី​បិទ​វគ្គការប្រកួតទូទាំងប្រទេស​បាន​ចូល​រួម​ជាកិត្តិយសពីឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហ ភាព​សហព័ន្ធ​យុវជន​កម្ពុជា និងអតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក Rayn Giggs ជា Brand Ambassador របស់​ក្រុម​ហ៊ុន​ស្រាបៀរ Tiger និង​តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ​ Tiger ព្រម​ទាំង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ។ ចំពោះប្រាក់​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស ក្រុមជើងឯក អាណាចក្រ​បៃង ទទួល​បានពាន​១ មេដាយ​មាស និង​ប្រាក់ ១៥ ០០០​ ដុល្លារ​អាមេរិក ខណៈក្រុមជើងឯករង ក្រុមស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រះសីហនុ (A) ទទួល​មេដាយ​ប្រាក់ អមដោយប្រាក់រង្វាន់ ​៥០០០ ​ដុល្លារ​អាមេរិក, ក្រុម​លេខ​៣ ក្រុម 3G FC ទទួលមេដាយ​សំរឹទ្ធ និងអមដោយ​ប្រាក់រង្វាន់​ ២៥០០ ​ដុល្លារ​អាមេរិក រីឯក្រុម​លេខ​៤ យុវជន​ទួល​តាឯក ទទួល​បានប្រាក់រង្វាន់ ១០០០ ​ដុល្លារ​អាមេរិក។

សូមបញ្ជាក់ថា វីរបុរស​បាល់ទាត់ Ryan Giggs ដែលជា​កំពូល​តារា​ដ៏​ឆ្នើម​បំផុត​របស់​ក្លិប Manchester United បាន​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​កាលពី​រាត្រី​ថ្ងៃទី​៩ ​ខែមីនា ​ឆ្នាំ​២០១៨ ​ដើម្បី​ចូលរួម​លើកស្ទួយ និង​គាំទ្រ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018។ លោក Ryan Giggs មានប្រសាសន៍ថា លោក​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 ដោយ​និយាយថា លោក​បានឮ “​រឿង​អស្ចារ្យ​អំពី​ព្រះរាជាណាចក្រ​អច្ឆរិយៈ​។ នៅពេល​គេ​សួរ​លោក​ថា ​តើក​ត្តា​អ្វីដែល​ធ្វើឱ្យ​លោក​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​ទូត​សុ​ឆ​ន្ទៈផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival លោក​បាន​ពន្យល់​ពី​ចំណង់​ចំណូលចិត្ត​របស់លោក​ចំពោះ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​។ លោក​បញ្ជាក់ថា លោកបានធ្វើ​ដំណើរ​យ៉ាង​វែងឆ្ងាយ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់លោកចំពោះ​កីឡាបាល់ទាត់ Tiger Street Football ព្រោះលោក​គិតថា​វា​ជា​វិធី​ដ៏​ល្អប្រសើរ​មួយ​ ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​មក​ទីនេះ​ដើម្បី​លើកទឹកចិត្ត​កីឡាករ​ទាំងអស់​ដែលមាន​ទេពកោសល្យ ហើយ​ចង់​ចូលរួម​ឲ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *