ទំព័រដើម / កីឡា / Paul Casey ប្រជែងឈ្នះ Tiger Woods លើកពាន Valspar Championship

Paul Casey ប្រជែងឈ្នះ Tiger Woods លើកពាន Valspar Championship

ហ្គោល ៖ ​កីឡាករវាយកូនអាជីពរបស់អង់គ្លេស Paul Casey ក្លាយជាម្ចាស់ជើងឯកនៃ​កម្មវិធី Valspar Championship ២០១៨ ដែលជាពានស្ថិតក្នុងក្របខ័ណ្ឌពិភពលោក PGA Tour កាលពីចុងសបា្តហ៍កន្លងមក ក្រោយធ្វើបានល្អសម្រាប់ថ្ងៃចុងក្រោយ 6 under par 65។

ការប្រកួតធ្វើឡើងនៅទីលាន Palm Harbor នាទី​ក្រុងហ្វ្លរីដា សហរដ្ឋអាមេរិក Casey ធ្វើបានល្អជាងគេក្នុងរយៈពេល៤ថ្ងៃកន្លងមក សរុប 10 under par 274 ដោយដេញតាមចំនួន​១ stroke ពីកីឡាករ២រូប គឺ Patrick Reed និង​​អតីត​លេខ១ពិភពលោក Tiger Woods ដែល​ធ្វើ​បាន 9 under par 275 ដូច​ៗ​គ្នា​ឈរ​លេខ២រួម។

សូមបញ្ជាក់ថា Paul Casey បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ១៧ពិភពលោកបានបំបែក​កញ្ចប់ទឹកប្រាក់៦លាន៥សែនដុល្លារ និងទទួលបានប្រាក់សុទ្ធ១លាន ១សែន ៧ម៉ឺនដុល្លារ​ក្នុង​នាមជាម្ចាស់ជើងឯកប្រចាំឆ្នាំ២០១៨នេះ ចំណែក Tiger Woods ដែលជាម្ចាស់ជើងឯក១៤​ជំនាន់នោះនៅតែមិនស្គាល់ជ័យជម្នះដដែល ចាប់តាំងពីឈ្នះលើកចុងក្រោយនៅឆ្នាំ២០១៣៕

Leave a Reply

Your email address will not be published. Required fields are marked *