ទំព័រដើម / អន្តរជាតិ / មនុស្ស២នាក់បានស្លាប់ក្នុងករណីផ្ទុះគ្រាប់បែកនៅរដ្ឋតិចសាសសហរដ្ឋអាមេរិក

មនុស្ស២នាក់បានស្លាប់ក្នុងករណីផ្ទុះគ្រាប់បែកនៅរដ្ឋតិចសាសសហរដ្ឋអាមេរិក

តិចសាស៖មនុស្ស២នាក់បានស្លាប់យុវ័យម្នាក់ និងបុរសអាយុ៣៩ឆ្នាំ របួស ស្រ្តីចំណាស់ម្នាក់កាលពីថ្ងៃចន្ទទី១២ខែមីនា ឆ្នាំ២០១៨នៅអូស្តីន រដ្ឋតិចសាស(Austin, Texas) សហរដ្ឋអាមេរិក,មានថង់ដែលខ្ទប់ចំនួន​៣បានផ្ទុះក្នុងរយៈពេល១០ថ្ងៃនេះបើតាមការអះអាងរបស់ប៉ូលិសរដ្ឋតិចសាស។

ប៉ូលិសសហរដ្ឋអាមេរិកបានលើកឡើងប្រាប់(CNN)ថា៖កាលពីថ្ងៃចន្ទទី១២ខែមីនា​ ការផ្ទុះចំនួន២.ករណីទី១បានកើតឡើងនៅថ្ងៃទី២មីនា បន្តបន្ទាប់គ្នានៅថ្ងៃទី១២​មីនា​។បុរសជនរងគ្រោះជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកអាយុ៣៩ឆ្នាំបានស្លាប់កាលពីថ្ងៃទី២មីនា,ជនរងគ្រោះក្មេងប្រុសអាយុ១៧ឆ្នាំបានស្លាប់កាលពីព្រឹកថ្ងៃចន្ទទី​១២មីនាឆ្នាំ២០១៨។

ប៉ូលិសបាននិយាយថា៖អ្នកភូមិបាននិយាយថាគេបានរកឃើញកញ្ចប់ដែលគេបាន​យក​ដាក់នៅក្នុងផ្ទះរបស់គាត់។តែគ្មានឃើញនរណាបានយកមកដាក់នោះទេ។ប៉ូលិសបានរកឃើញកញ្ចប់ដែលផ្ទុះបានសម្លាប់មនុស្សម្នាក់និងរបួសម្នាក់កាលពីថ្ងៃចន្ទនេះ។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *