ទំព័រដើម / ព័ត៌មានសំខាន់ៗ / អ្នកជំនាញ UN ថា ហេ្វសប៊ុកត្រូវបានប្រើប្រាសដើម្បីញុះញង់ឲ្យមានការស្អប់ជនជាតិភាគតិចរ៉ូហីងយ៉ា

អ្នកជំនាញ UN ថា ហេ្វសប៊ុកត្រូវបានប្រើប្រាសដើម្បីញុះញង់ឲ្យមានការស្អប់ជនជាតិភាគតិចរ៉ូហីងយ៉ា

ក្រុងហ្សឺណែវ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកឡើងថា ​​បណ្តាញទំនាក់ទំនង​សង្គម​​ហ្វេស​​ប៊ុក​ត្រូវ​បានប្រើប្រាស់​ដើម្បីញុះញង់​ឲ្យ​ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទូទាំងប្រទេសស្អប់​ជន​ជាតិ​ភាគ​តិចមូស្លីមរ៉ួហីងយ៉ា។​

លោកស្រី​ Yanghee Lee ​​ដែល​ជា​អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានមាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុងទីក្រុងហ្សឺណែវ​ ប្រទេសស្វីស​កាលពីម្សិលមិញ ដោយលើកឡើងថា​​ ​មានមនុស្ស​​មួយ​ក្រុម​នៅក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​​​​បាន​ប្រើ​ហ្វេសប៊ុក​ជាមធ្យោបាយ​ដើម្បី​ទាក់ទង​និង​ចែករំលែក​សារ​ប្រឆាំង​នឹងអ្នកកាន់សាសនា​អ៊ិស្លាមទូទាំង​ប្រទេស​។​​

ប្រទេសមីយ៉ាន់ម៉ា​​ បានបើកទូលាយ​និងផ្តល់សិទ្ធិសេរីភាពច្រើនដល់ប្រជាពលរដ្ឋ ​​ចាប់​តាំងពី​យោ​ធា​​​​ដែល​គ្រប់​គ្រងប្រទេស​ប្រហែល​៥០ឆ្នាំ ​បានចាប់ផ្តើម​ផ្ទេរអំណាច​មក​ឲ្យ​រដ្ឋាភិ​បាលពាក់​ក​ណ្តាល​ស៊ីវិល​​កាលពីឆ្នាំ​២០១១​ ប៉ុន្តែការធ្វើទុកបុកម្នេញលើជនជាតិភាគតិច​​មូស្លីម​រ៉ួយីងយ៉ា​នៅតែ​កើតមានរហូត។​​​

មានសេចក្តីរាយាការណ៍ថា ​សហគមន៍មូស្លីម​​នៅទូទាំងប្រទេសមីយ៉ាន់ម៉ា​សុទ្ធតែ​ទទួលរង​អំ​ពើហិង្សា​ពីសំណាក់​​ប្រជា​ពលរដ្ឋមីយ៉ាន់ម៉ា​ ប៉ុន្តែ​ក្រុមដែលរងការធ្វើទុក​បុកម្នេញខ្លាំង​ពី​ក្រុមអ្ន​កសេ្នហាជាតិ​ ​គឺ​ក្រុម​ជនជាតិភាគតិច​មូស្លីម​រ៉ូហីងយ៉ា​​នៅក្នុងរដ្ឋ​ Rakhine ដោយសារពួកគេត្រូវបានចាត់ទុកថា ​ជាជន​អន្តោ​ប្រវេសន៍​ខុសច្បាប់មក​ពីប្រទេសបង់ក្លាដែស​ ​ទោះបីជារស់នៅក្នុងប្រទេសមីយ៉ាន់ម៉ារាប់ជំនាន់​មកហើយក៏ដោយ។​

​កាលពីខែ​មករា ​ក្រុមហ៊ុន​ហ្វេសប៊ុក​ បានលុបចោល​គណនី​មួយ​របស់សកម្មជន​មីយ៉ាន់ម៉ា​ដ៏លេចធ្លោ​ម្នាក់​ ​ដែល​តែងតែ​ប្រើប្រាស់ពាក្យ​​និងចែករំលែកសារ​ញុះញង់​​ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស​ស្អប់ជនជាតិភាគតិចរ៉ូហីងយ៉ាកាន់តែខ្លាំង។​​

លោកស្រី Yanghee Lee ​បានលើក​ឡើងបន្ត​ថា ​​ការប្រព្រឹត្តអំពើឃោរឃៅ​លើ​ជនជាតិភាគតិច​មូស្លីម​រ៉ូហីងយ៉ា​ ត្រូវ​បាន​ចាត់ទុកថា ​ជាអំពើ​ប្រល័យពូជសាសន៍៕​

Leave a Reply

Your email address will not be published. Required fields are marked *