ទំព័រដើម / កីឡា / Man City ឈ្នះ២ប្រកួតទៀតលើកពាន BPL ក្រោយពីផ្តួល Stoke ខណៈ Southampton បណ្តេញគ្រូបង្វឹកចេញ

Man City ឈ្នះ២ប្រកួតទៀតលើកពាន BPL ក្រោយពីផ្តួល Stoke ខណៈ Southampton បណ្តេញគ្រូបង្វឹកចេញ

តាមរយៈជ័យជម្នះ ២-០ លើក្រុមម្ចាស់ផ្ទះ Stoke City កាលពីយប់មិញសបា្តហ៍ទី៣០​នៃក្របខ័ណ្ឌកំពូលអង់គ្លេស English Premier League បានធ្វើឲ្យក្រុមមេឃខៀវ Manchester City ជិតបានប្រកាសជើងឯកហើយ ពោលគឺត្រូវការឈ្នះ២ប្រកួតទៀតប៉ុណ្ណោះ។

២គ្រាប់ជ័យជម្នះរបស់ក្រុមលោក Pep Guardiola កាលពីយប់មិញនេះ ស៊ុតបញ្ចូលទី​ដោយកីឡាករសញ្ជាតិអេស្ប៉ាញ David Silva ទាំង២គ្រាប់នៅនាទី១០ និងនាទី៥០ ហើយ​ជ័យជម្នះនេះដែរនាំឲ្យ Manchester City បន្តឈរលើកំពូលតារាងដាច់ក្រុមលេខ២បិសាច​ក្រហម Manchester United រហូតដល់១៦ពិន្ទុ ខណៈសល់៨ប្រកួតទៀតចប់រដូវកាល ហើយ​២ប្រកួតដែល Manchester City ត្រូវការឈ្នះដើម្បីលើកពាន Premier League គឺទៅជួប Everton នៅថ្ងៃទី៣១ ខែមីនានេះ និងស្វាគមន៍ក្រុមរួមទីក្រុង Manchester United នាថ្ងៃទី៧ ខែមេសាខាង​មុខ។

ចំណែកក្លិប Southampton បានសម្រេចចិត្តបញ្ចប់តួនាទីលោក   Mauricio Pellegrino ពីតំណែងជាអ្នកចាត់ការទូទៅហើយកាលពីថ្ងៃច័ន្ទម្សលមិញ ក្រោយពីដឹកនាំក្រុមមិនបានលទ្ធ​ផលជាវិជ្ជមាន ពោលគឺស្ថិតនៅលេខ១៧​ក្បែរ​តំបន់​ត្រូវ​កាត់​ចោលពីក្របខ័ណ្ឌកំពូលអង់ គ្លេស English Premier League។

លោក Pellegrino វ័យ៤៦ឆ្នាំចូល​​កាន់​តំណែង​កាល​ពី​ខែ​មិថុនា​ជំនួស​លោក​ Claude Puel ហើយដឹកនាំ Southampton ឈ្នះតែ១ប្រកួតគត់ក្នុងចំណោម១៧ប្រកួតចុងក្រោយ។ គិត​ត្រឹមសបា្តហ៍ទី៣០ Southampton មាន១ពិន្ទុប៉ុណ្ណោះលើក្រុមលេខ១៨ Crystal Palace ខណៈ​លីគ​អង់គ្លេស​នៅ​សល់​៨​ប្រកួត​ទៀត​បញ្ចប់​រដូវ​កាល​ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *