ទំព័រដើម / កីឡា / Kittel ឈ្នះដំណាក់ទី៦កម្មវិធីប្រណាំងកង់ Tirreno-Adriatico ខណៈ Kwiatkowski នាំមុខលើតារាងថិរវេលារួម

Kittel ឈ្នះដំណាក់ទី៦កម្មវិធីប្រណាំងកង់ Tirreno-Adriatico ខណៈ Kwiatkowski នាំមុខលើតារាងថិរវេលារួម

ប្រណាំង​កង់ ៖ កីឡាករប្រណាំងកង់អាជីពសញ្ជាតិអាល្លឺម៉ង់ Marcel Kittel បានយក​ឈ្នះដំណាក់កាលទី៦កម្មវិធីប្រណាំងកង់ Tirreno-Adriatico កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់​ពី​ប្រជែងឈ្នះកីឡាករ Peter Sagan នៅចំណុចចុងក្រោយ ខណៈកីឡាករសញ្ជាតិប៉ូឡូញ Michal Kwiatkowski ជា​អ្នកគ្រប់គ្រង​តារាង​ថិរវេលា​រួម​ ទោះបី​បញ្ចប់​ដំណាក់កាល​នៅ​លេខ​​​​​​​​​​​​​​​​​​១៦ក៏ដោយ។

លើចម្ងាយផ្លូវ១៥៣គីឡូម៉ែត្រនៃដំណាក់កាលទី៦នេះ រវាងកីឡាករ Marcel Kittel នឹង​កីឡាករសញ្ជាតិស្លូវ៉ាគី Peter Sagan បានប្រជែងខ្លាំងមែនទែននៅចំណុចចុងក្រោយ តែទី​បំផុតជ័យជម្នះបានទៅលើ Marcel Kittel សមាជិកក្រុម Katusha ដោយប្រើថិរវេលា៣ម៉ោង ៤៩នាទី និង៥៤វិនាទី ហើយ Peter Sagan បានត្រឹមលេខ២ និង​លេខ៣កីឡាករ​អា​ហ្ស​ង់​ទីន Maximiliano Richeze​។

សូមបញ្ជាក់ថា ៦ដំណាក់កាលកន្លងមក សមាជិកក្រុម Team Sky កីឡាករ Michal Kwiatkowski ឈរលើគេក្នុងតារាងថិរវេលារួម ក្នុងនាមជាអ្នកប្រើពេលតិចជាងគេ គឺ២៥ម៉ោង ២១នាទី ២២វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​សញ្ជាតិ​អ៊ីតាលី Damiano Caruso យឺត​ជាង ៣វិនាទី និងកីឡាករ​អេ​ស្ប៉ា​ញ Mikel Landa សមាជិកក្រុម Movistar យឺត​ជាង២៣វិនាទី​។ ចំណែក​ដំណាក់បន្ទាប់​ទី៧នៅថ្ងៃនេះវិញ​មាន​ចម្ងាយ​ផ្លូវ ២១.៥គីឡូម៉ែត្រ ជា​ដំណាក់កាល​ប្រណាំង​យក​ថិរវេលា​ផ្ទាល់ខ្លួន​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *